ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន កោតសរសើរទំនាក់ទំនងកម្ពុជា-ទួកគី ដែលកំពុងតែមានភាពរីកចម្រើន

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះការវិវត្តនៅក្នុងទំនាក់ទំនងរវាងកម្ពុជា និងទួកគី និងបានកោតសរសើរការរួមចំណែករបស់ឯកអគ្គរដ្ឋទូតទួកគី លោកស្រី Ayda Ünlü ដល់ការរីកចម្រើននៃទំនាក់ទំនងនេះ។

ថ្លែងនៅនេះក្នុងអំឡុងពេលលោកស្រីឯកអគ្គរដ្ឋទូត ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃច័ន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រី បានអបអរសាទរលោកស្រីឯកអគ្គរដ្ឋទូត ដែលបានទទួលមេដាយសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ពីសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាគ្រឿងឥស្សរិយយសខ្ពស់បំផុតសម្រាប់ឥស្សរជនបរទេស។

រដ្ឋមន្រ្តីការបរទេសរូបនេះ បានរំលឹកអំពីដំណើរទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសតួកគី កាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅ ដែលដំណើរទស្សនកិច្ចនេះ បានកសាងនូវមូលដ្ឋានគ្រឹះសម្រាប់ការពង្រីក និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ និងបានរំលឹកឡើងផងដែរអំពីដំណើរទស្សនកិច្ចផ្លូវការរបស់លោក ទៅកាន់ប្រទេសតួកគីកាលពីខែកុម្ភៈ ឆ្នាំនេះ និងបានកត់សម្គាល់ដោយការពេញចិត្តចំពោះការជួបជុំគ្នានាពេលនោះរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដែលបានត្រួសត្រាយផ្លូវសម្រាប់ការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាការសម្ពោធស្ថានឯកអគ្គរាជទូត កម្ពុជានៅទីនោះ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃទំនាក់ទំនង។

លោកស្រីឯកអគ្គរាជទូត Ayda Ünlü បានសម្តែងនូវសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោក ប្រាក់ សុខុន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលតួគីសម្រាប់ជំនួយអភិវឌ្ឍន៍ដែលបានផ្តល់ដល់ប្រទេសកម្ពុជា រួមទាំងគម្រោងសាងសង់លំនៅដ្ឋាននៅស្រុកស្អាង ខេត្តកណ្តាល។ លោកស្រី Ayda Ünlü បានជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រីថា ឯកអគ្គរដ្ឋទូតថ្មីនឹងបន្តជំនួយសម្រាប់គម្រោងនានា ដែលទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លំនៅដ្ឋាន និងសាលារៀន ជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក