
ស៊ុ សំអឿន រំជួលចិត្តត្បិតក្លាយជាមនុស្សទី ៣លានដែលទទួលវ៉ាក់សាំងហើយបានប្រាក់ ១០លានរៀលសម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ: ថវិកាឧបត្ថម្ភលើកទឹកចិត្តចំនួន១០លានរៀលរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឱ្យបុគ្គលទី៣លាន ដែលទទួលបានការចាក់វ៉ាក់សាំងរំជួលចិត្ត ទប់ទឹកភ្នែកពុំបាន ខណៈអ្នកស្រី ស៊ុ សំអឿន បានទាំងការចាក់វ៉ាក់សាំងការពារអាយុជីវីតនិងបានទាំងថវិកាលើកទឹកចិត្ត។
ថ្លែងទៅកាន់អ្នកសារព័ត៌មានអ្នកស្រី ស៊ុ សំអឿន បាននិយាយទាំងអួលដើមករមិននឹកស្មានថាមានភ័ព្វសំណាងបានប្រាក់លើកទឹកចិត្តដ៏ច្រើនសន្ធឹកសន្ធាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រីនាពេលនេះ។
"ថវិកានេះនឹងជួយដោះស្រាយការលំបាករបស់នាងខ្ញុំដែលកំពុងខ្វះខាតផងនោះ" អ្នកស្រី ស៊ុ សំអឿន បាននិយាយទៅកាន់អ្នកសារព័ត៌មាន ហើយថែមបានចាត់ទុកថវិកានេះប្រៀបដូចជាថវិកាព្រះប្រទានដែលនឹកស្មានមិនដល់។
អំណោយដែលនាំទៅជូនទៅស្ត្រីមេម៉ាយរស់នៅមន្ទីរពេទ្យជ័យជំនះខេត្តកណ្តាលរូបនេះ ក្រៅតែពីថវិកា ១០លានរៀលទៅ ក៏មានការផ្តល់ជំនួយជាស្បៀងអាហារមានអង្ករ ទឹកត្រី ទឹកស៊ីអ៉ីវ និងត្រីខកំប៉ុងជាដើម៕