ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសុខាភិបាល ជូនដំណឹងពីការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២ អំឡុងពេលអនុវត្តវិធានការបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែមេសានេះ បានចេញសេចក្តីជូនដំណឹងស្តីពី ការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២ អំឡុងពេលអនុវត្តវិធានការបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីចូលរួមអនុវត្តតាមវិធានការបិទខ្ទប់ភូមិសាស្ត្រក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលរបស់រាជរដ្ឋាភិបាល សំដៅទប់ស្កាត់មហន្តរាយនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងធានាបាននូវការបន្តការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ជូនដល់បុគ្គលដែលត្រូវដល់វេនចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី២ នៅក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់នេះ។  

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នឹងដំណើរការនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ (ស៉ីណូវ៉ាក់ និងស៊ីណូហ្វាម) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ នៅទីតាំងដែលត្រូវកំណត់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ មានសរសេរនៅខាងក្រោម។

ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីរាជការចំណុះក្រសួងមហាផ្ទៃ និងបុគ្គលដ៏ទៃទៀត ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ នៅតាមមន្ទីរពេទ្យជាតិ ក្រសួងស្ថាប័ននានា ក្រុមហ៊ុន និងទីតាំងមួយចំនួនទៀតកន្លងទៅនេះ សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី២ នៅតាមទីតាំងដែលមានក្នុងខណ្ឌដែលខ្លួនកំពុងរស់នៅដោយមិនឱ្យឆ្លងខណ្ឌនោះទេ ដែលទីតាំងទាំងនោះ មានបង្ហាញជូនដូចមានកំណត់នៅក្នុងតារាងឧបសម្ព័ន្ធទី២។

ចំពោះបុគ្គល ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១រួចហើយនៅតាមខណ្ឌទាំង១៤ ដែលរៀបចំដោយរដ្ឋបាល រាជធានីភ្នំពេញ នឹងត្រូវចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ទៅតាមថ្ងៃ-ខែ-ឆ្នាំដូចដែលបានជម្រាបជូនសាមី ខ្លួនផ្ទាល់នៅថ្ងៃដែលចាក់ដូសលើកទី១នោះ ទៅតាមទីតាំងដូចមានកំណត់នៅក្នុងតារាងឧបសម្ព័ន្ធទី២ នៅតាមខណ្ឌដែលខ្លួនកំពុងរស់នៅ ដោយមិនឱ្យឆ្លងខណ្ឌជាដាច់ខាត។

ចំពោះកម្មករ-កម្មការិនី ដែលត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ដែលបានរៀបចំចាក់ដោយពេទ្យការងារ ត្រូវទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ នៅតាមទីតាំងដែលនឹងកំណត់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមិនឱ្យឆ្លងខណ្ឌជាដាច់ខាត ។

ចំពោះកងទ័ព គ្រួសារកងទ័ព និងបុគ្គល ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ ដែលរៀបចំដោយអង្គភាពចំណុះឱ្យក្រសួងការពារជាតិ ហើយត្រូវដល់ពេលចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ សូមអញ្ជើញទៅចាក់នៅតាមទីតាំងដែលនឹង ចាត់ចែងទទួលខុសត្រូវដោយក្រសួងការពារជាតិ ដោយសំណូមពរមិនឱ្យឆ្លងខណ្ឌឡើយ។

ប្រសិនបើបុគ្គលដែល ពាក់ព័ន្ធលើការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ត្រង់ចំណុចនេះ មានបញ្ហា ឬចម្ងល់ សូមទាក់ទងទៅលេខទូរស័ព្ទ ០៩៧ ៧២៣ ២២១១ ឬ ០៩៧ ៧៩៩ ៩៩៧៧ ដើម្បីទទួលបានព័ត៌មានបន្ថែម។

អំពីដំណើរការនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី២ (ស៊ីណូវ៉ាក់ និងស៊ីណូហ្វាម) នៅក្រុងតាខ្មៅ នៃខេត្តកណ្តាល នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១។

ទីតាំងដែលត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី២ ៖ បុគ្គលដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ ហើយកំពុងស្នាក់នៅក្នុងក្រុងតាខ្មៅនៃខេត្តកណ្តាល ត្រូវអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ នៅ មន្ទីរពេទ្យបង្អែកជ័យជំនះ ឬមណ្ឌលសុខភាពស្វាយរលំ នៃភូមិសាស្ត្រក្រុងតាខ្មៅ ដោយមិនឱ្យឆ្លងមករាជធានីភ្នំពេញ ឬស្រុកផ្សេងជាដាច់ខាត ។

ចំពោះបុគ្គលដែលដល់ពេលត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ហើយកំពុងអនុវត្តវិធានការបិទខ្ទប់នៅតាមរាជធានី-ខេត្ត សូមទំនាក់ទំនងជាមួយអនុគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្ត ឬអាជ្ញាធរមូលដ្ឋាន ឬមន្ទីសុខាភិបាលរាជធានី-ខេត្ត ដែលបុគ្គលនោះកំពុងស្នាក់នៅ ដើម្បីទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសលើកទី២ ដោយមិនត្រូវឱ្យហួសថ្ងៃកំណត់ចាក់ដូសទី២នោះឡើយ (មិនឱ្យហួសពី២៨ថ្ងៃបន្ទាប់ពីចាក់ដូសទី១រួចហើយ) និងត្រូវបង្ហាញប័ណ្ណចាក់វ៉ា ក់សាំងកូវីដ-១៩ លើកទី១ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើត ឬសៀវភៅគ្រួសារ សៀវភៅស្នាក់នៅឬឆាយា (ក្នុងករណីបុគ្គលដែលមិនបានយកមកជាមួយនូវប័ណ្ណចាក់វ៉ាក់សាំងលើកទី១ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើត បុគ្គលនោះអាចបង្ហាញឯកសារទាំងនេះតាមប្រព័ន្ធអេឡិកត្រូនិកបាន)។

ក្នុងករណីបុគ្គលដែលត្រូវទទួលការចាក់វ៉ាក់សាំង កូវីដ-១៩ ដូសទី២ មិនបានយកមកជាមួយនូវប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ហើយបានបង្ហាញប័ណ្ណនោះ តាមប្រព័ន្ធអេឡិកត្រូនិក អាជ្ញាធរមានសមត្ថកិច្ចនៃទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩នោះ នឹងចេញលិខិតបញ្ជាក់ថាបុគ្គលនោះ បានចាក់វ៉ាក់សាំងកូវី ដ-១៩ ដូសទី២ ដោយក្នុងលិខិតបញ្ជាក់នឹងត្រូវសរសេរ ឈ្មោះ ថ្ងៃ ខែ ឆ្នាំកំណើត ភេទ អាសយដ្ឋានរបស់បុគ្គលនោះ និងកាល បរិច្ឆេទ ទីតាំង នៃការចាក់វ៉ាក់សាំងដូសទី២ និងឈ្មោះវ៉ាក់សាំងដែលបានចាក់ដូសទី២នៅទីតាំងរបស់ខ្លួនរួចហើយនោះ ព្រម ទាំងមានដាក់ឈ្មោះអ្នកទទួលខុសត្រូវដែលចេញលិខិតបញ្ជាក់នោះ និងមានចុះហត្ថលេខា។

ការចាក់វ៉ាក់សាំងកូប៊ីសែល (ដែលទទួលបានអាជ្ញាប័ណ្ណផលិតដោយអាស្ត្រាហ្សេនីកា) ពេលវេលាដែលត្រូវចាក់លើកទី២នោះ ត្រូវនៅចន្លោះសប្ដាហ៍ទី៨ និងទី១២ ដោយគិតចាប់ពីថ្ងៃដែលបានចាក់វ៉ាក់សាំងកូប៊ីសែលដូសលើកទី១ ដែលវ៉ាក់សាំងប្រភេទនេះ មានចាក់នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ តែប៉ុណ្ណោះ។

បើគិតចាប់ពីថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០២១ ដែលជាថ្ងៃបានចាប់ផ្តើមចាក់ដូសលើកទី១នោះ រហូតមកដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នេះ គឺនៅមិនទាន់ដល់ពេលដែលត្រូវចាក់ដូសទី២នោះទេ។ ហេតុនេះ គ.វ.ក-១៩ នឹងធ្វើការជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងកូវីសែលដូសទី២ នៅពេលក្រោយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក