ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានគណបក្សប្រជាជនប្រាប់ដល់សមាជិកឱ្យពង្រឹងការងាររបស់ខ្លួនដើម្បីរក្សាភាពរឹងមាំរបស់បក្ស

ភ្នំពេញ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ដល់សមាជិក សមាជិកា គណបក្សនៅទូទាំងប្រទេសបន្តរក្សាការងារល្អៗរបស់បក្សបម្រើជាតិប្រជាជន នឹងរក្សាភាពរឹងមាំរបស់គណបក្ស ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋបន្តទៀត។

ថ្លែងនៅចំពោះមុខសមាជិកគណបក្សរាប់ពាន់នាក់នៅក្នុងខួប៧១ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២២) សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា អស់រយៈពេល៧១ឆ្នាំហើយដែលគណបក្សនៅជាមួយ និងការពារពលរដ្ឋ ហើយការងារការពារនេះនៅតែបន្តទៅថ្ងៃអនាគតបន្តទៀត។

សម្ដេចបានប្រាប់ឱ្យមន្ត្រីគណបក្សទាំងអស់ធ្វើយ៉ាងណារក្សាសាមគ្គីភាព ធ្វើបក្សកាន់តែរឹងមាំ និងបន្តទទួលការគាំទ្រពីពលរដ្ឋបន្តទៀត។

ផ្ដើមចេញពីការតស៊ូប្រឆាំងរបបអាណានិគម គណបក្សប្រជាជនបានជួយកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត និងបានដឹកនាំប្រទេសកម្ពុជាពីប្រទេសដែលខ្ទេចខ្ទាំរហូតក្លាយជាប្រទេសដែលមានការអភិវឌ្ឍន៍ដូចបច្ចុប្បន្ន។

បច្ចុប្បន្នគណបក្សនេះដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងមានអនុប្រធាន ៤រូប គឺសម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនា សាយ ឈុំ សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកស្រី ម៉ែន សំអន ហើយសម្ដេចពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស។ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនមានចំនួន ៨៦៥នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក