ពលរដ្ឋកាណាដាមួយចំនួនចាប់ផ្ដើមធុញទ្រាន់នឹងសង្គ្រាមអ៊ុយក្រែន ស្នើដល់រដ្ឋាភិបាលដកខ្លួនចេញពីណាតូ
កាណាដា៖ ក្រុមបាតុករមួយក្រុមបានដើរតាមដងផ្លូវនៃទីក្រុង Hamilton របស់ប្រទេសកាណាដាកាលពីថ្ងៃសៅរ៍ ដើម្បីជំរុញឱ្យរដ្ឋាភិបាលកាណាដាដកខ្លួនចេញពីអង្គការណាតូ និងបញ្ឈប់ការបញ្ជូនអាវុធទៅកាន់អ៊ុយក្រែន។ ពួកគេនិយាយថា មូលនិធិយោធាគួរតែត្រូវបានប្រើប្រាស់ដើម្បីដោះស្រាយបញ្ហាក្នុងស្រុក និងលើកកម្ពស់ជីវភាពប្រជាជនវិញ។
Evin ដែលជាអ្នកតវ៉ាវ័យក្មេងបាននិយាយថា៖ «ជាទូទៅ NATO នៅតែជាមួយអ៊ុយក្រែនមែនទេ?»
លោក Gal ដែលជាបាតុករម្នាក់ទៀតបានចោទសួរថា ហេតុអ្វីមិនចរចាររកសន្ដិភាព? ហេតុអ្វីនៅតែបញ្ជូនគ្រាប់ឱ្យគេបាញ់គ្នា?
លោកថា៖ «មិនមានបុគ្គលិកពេទ្យគ្រប់គ្រាន់នៅក្នុងមន្ទីរពេទ្យដើម្បីយកអ្នករបួសចេញពីរថយន្តសង្គ្រោះទៅមន្ទីរពេទ្យ ហើយព្យាបាលពួកគេ។ រឿងនេះកើតឡើងជារៀងរាល់ថ្ងៃនៅទីក្រុង Hamilton វាជារឿងអាស្រូវ ផ្ទុយទៅវិញតែងតែមានលុយសម្រាប់សង្រ្គាម។ ដូច្នេះនៅពេលដែលរដ្ឋាភិបាលចំណាយប្រាក់បែបនេះលើសព្វាវុធ និងគ្រាប់រំសេវនិងសង្គ្រាម គេនឹងគ្មានលុយសម្រាប់ថែទាំសុខភាព គ្មានប្រាក់សម្រាប់ថែទាំកុមារ គ្មានលុយសម្រាប់កាត់បន្ថយអាកាសធាតុ។ ចលនារបស់យើងនិយាយថាកាណាដាគួរតែចេញពីណាតូព្រោះវាកំពុងប៊ឺតយកលុយរបស់យើង»។
លោកបន្ថែមថា៖ «វាជាពេលវេលាសម្រាប់ប្រទេសកាណាដាដើម្បីក្លាយជាប្រទេសឯករាជ្យ ធ្វើដូចជាប្រទេសឯករាជ្យ ហើយប្រើប្រាស់លុយរបស់ខ្លួន ប្រើប្រាស់ធនធានរបស់ខ្លួនដើម្បីផលប្រយោជន៍ប្រជាជនជាជាងម៉ាស៊ីនសង្រ្គាមរបស់សហរដ្ឋអាមេរិក»។
កាលពីខែមុន រដ្ឋមន្ត្រីការពារជាតិកាណាដា Anita Anand បានប្រកាសថា កាណាដានឹងផ្តល់ជំនួយយោធាបន្ថែមទៀតដល់អ៊ុយក្រែនរួមទាំងកាំភ្លើងធំជាង ២ម៉ឺនដើមនៃគ្រាប់កាំភ្លើងស្តង់ដារ ១៥៥មីល្លីម៉ែត្ររបស់ណាតូ។
នៅថ្ងៃទី១៥ ខែមិថុនា លោក Anand ក៏បានប្រកាសពីជំនួយយោធាមួយទៀតសម្រាប់អ៊ុយក្រែន រួមទាំងកាណុសជំនួស ចំនួន១០ដើម ដើម្បីជួយទ្រទ្រង់កាំភ្លើងធំ M777 ដែលមានតម្លៃប្រហែល ៩លានដុល្លារកាណាដា (7.2 លានដុល្លារអាមេរិក)៕