ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សមាគមកាយឬទ្ធិនារីបង្កើតភាពជាអ្នកដឹកនាំនិងធនធានមនុស្សល្អៗដល់ប្រទេសជាតិ

ភ្នំពេញ៖ អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជាលោកស្រី ពេជ ចន្ទមុន្នី បានលើកឡើងថាការចូលជាសមាជិកសមាគមកាយឬទ្ធិនារីកម្ពុជាបានផ្ដល់សមាជិកនូវចំណេះដឹង បទពិសោធន៍ ជីវិតការងារ និងការងារសង្គម ផ្តល់ឱកាសនិងលទ្ធភាពធ្វើការរួមគ្នាដើម្បីផលប្រយោជន៍សង្គម។

ថ្លែងក្នុងពេលសំណេះសំណាលជាមួយកុមារីនៅក្នុងអង្គការមូលនិធិកុមារកម្ពុជាជាង៣០០នាក់ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ លោកស្រី ពេជ ចន្ទមុន្នី ថាកាយឫទ្ធិនារីកម្ពុជាបានយកចិត្តទុកដាក់ចំពោះការលើកកម្ពស់គុណតម្លៃនិងការចូលរួមរបស់យុវតី កុមារីនៅក្នុងការអភិវឌ្ឍសង្គម។ លើសពីនោះកុមារី យុវតី និងសមាជិករបស់សមាគមត្រូវបានបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ ធ្វើការជាក្រុមដើម្បីក្លាយជាធនធានដ៏ល្អជួយអភិវឌ្ឍប្រទេសជាតិ។

លោកស្រីថា៖ «សមាជិកទាំងអស់ត្រូវបានជំរុញលើកទឹកចិត្តឲ្យក្លាយជាកូនល្អ សិស្សល្អប្រជាពលរដ្ឋល្អ តាមគោលបំណង និងបេសកកម្ម និងពាក្យស្លោករបស់សមាគមកម្លាំងស្ម័គ្រចិត្តដើម្បីកុមារីនិងយុវតីកម្ពុជា»

លោកស្រីក៏បានបញ្ជាក់ថា កុមារីនៅក្នុងអង្គការមូលនិធិកុមារកម្ពុជានឹងមានឱកាសទទួលបាននូវការឧបត្ថម្ភទាំងផ្នែកបញ្ញាស្មារតីសម្ភារៈ ចំណេះដឹង បទពិសោធន៍ការសិក្សា និងការរស់នៅកាន់តែទូលំទូលាយតាមរយៈ ការបង្កើតបណ្ដាញទំនាក់ទំនង ការសម្របសម្រួល និងការឧបត្ថម្ភរបស់សមាគម។

លោក Scott Nisson ស្ថាបនិកអង្គការមូលនិធិកុមារកម្ពុជា បានថ្លែងអំណរគុណចំពោះលោកស្រី ពេជ ចន្ទមុន្នី និងថ្នាក់ដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានយកចិត្តទុកដាក់និងដកឱកាសដល់កុមារីនៅក្នុងអង្គការ ដើម្បីឱ្យពួកគេមានការអភិវឌ្ឍខ្លួនបានល្អនៅក្នុងសង្គម។

សូមបញ្ជាក់ថា ថ្នាក់ដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលមានលោក ហ៊ុន ម៉ាណែត ជាប្រធានក្រុមប្រឹក្សាភិបាល និងសមាគមកាយឫទ្ធិនារីកម្ពុជាលោកស្រី ពេជ ចន្ទមុន្នី ជាអគ្គស្នងការសមាគមតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការរស់នៅរបស់កុមារា កុមារី នៅក្នុងអង្គការមូលនិធិកុមារកម្ពុជាតាមរយៈការឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ថវិកា ស្មារតី ព្យាបាល និងសកម្មភាពផ្សេងៗទៀត៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក