ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លទ្ធផលផ្លូវការគណបក្សប្រជាជនកម្ពុជាគ្រប់គ្រងឃុំ-សង្កាត់បាន ១ ៦៤៨ លើ ១ ៦៥២

ភ្នំពេញ: លទ្ធផលនៃផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់បង្ហាញថាគណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈសរុបចំនួន ៩ ៣៧៦ ដែលក្ដោបក្ដាប់មេឃុំបានចំនួន ១ ៦៤៨ឃុំ-សង្កាត់ ច្រើនដាច់គេ។

ក្រៅពីគ្រប់គ្រង់ឃុំសង្កាត់បាន ១ ៦៤៨ ឃុំ សង្កាត់ គណបក្សនេះក៏គ្រប់គ្រងជំទប់ទី១ ចំនួន ១ ៦១៨ឃុំសង្កាត់ ជំទប់ទី២ ចំនួន ២៦១ ឃុំសង្កាត់។

ខណៈគណបក្សភ្លើងទៀនកាន់តំណែងមេឃុំបាន ៤ឃុំ ជំទប់ទី១ បាន ២៥ឃុំសង្កាត់ និងជំទប់ទី២ បាន ១ ៣៦០ឃុំសង្កាត់។

ក្រៅពីគណបក្សទាំង២នេះ នៅមានគណបក្សចំនួន៧ទៀតដែលទទួលបានអាសនៈក្នុងការបោះឆ្នោតឃុំសង្កាត់នេះដែរ រួមមានបក្សហ៊្វុនស៊ិនប៉ិច បាន ៤ជំទប់ទី១ និង១២ជំទប់ទី២ គណបក្សខ្មែររួបរួមជាតិ បាន១ជំទប់ទី១ និង១០ជំទប់ទី២។

គណបក្សប្រជាធិបតេយ្យមូលដ្ឋានបាន ២ជំទប់ទី១ និង២ជំទប់ទី២ គណបក្សខ្មែរស្រលាញ់ជាតិ បាន ២ជំទប់ទី១ និង២ជំទប់ទី២ គណបក្សយុវជនកម្ពុជា បាន៣ជំទប់ទី២ គណបក្សកម្ពុជានិយមបាន ១ជំទប់ទី២ និងបក្សសំបុកឃុំសង្គមប្រជាធិបតេយ្យទទួលបាន ១ជំទប់ទី២៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក