ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បងប្រុសរបស់នាយករដ្ឋមន្ត្រីចូលកាន់តំណែងជារដ្ឋលេខាធិការក្រសួងសាធារណការ

ភ្នំពេញ: បងប្រុសរបស់នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សាន ត្រូវបានចូលកាន់តំណែងជារដ្ឋលេខាធិការក្រសួងសាធារណការជាផ្លូវការនៅ ថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ។

ពិធីប្រកាសចូលកាន់មុខតំណែងលោក ហ៊ុន សាន ជារដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។

ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ គុណបំណាច់របស់លោក ហ៊ុន សាន ដែលបានខិតខំប្រឹងប្រែងបម្រើការជូនក្រសួងសាធារណការ និងដឹកជញ្ជូន អស់រយៈពេលជាយូរកន្លងមក ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាផលប្រយោជន៍ ដល់ក្រសួង និងប្រទេសជាតិទាំងមូល។

បន្ទាប់ពីបានអាន និងប្រគល់ព្រះរាជក្រឹត្យជូនលោក ហ៊ុន សាន ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការ លោកទេសមន្ត្រី បានជូនកន្ត្រកផ្កា និងបានថ្លែងជូនពរសព្ទសាធុកាពរ ជូនចំពោះឯកឧត្តមរដ្ឋលេខាធិការ សូមឱ្យមានសុខភាពមាំមួន អាយុយឺនយូរជាម្លប់ដល់កូនចៅ គ្រួសារ និងមន្ត្រីក្រោមឱវាទ និងប្រកបដោយសេចក្តីសុខសេចក្តីចម្រើន និងពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀង ឃ្លាតឡើយ។

សូមជម្រាបជូនថា លោក ហ៊ុន សាន ត្រូវជាបងប្រុសបង្កើតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កន្លងលោកបានបម្រើការជាទីប្រឹក្សារបស់ ក្រសួងសាធារណការនិងដឹកជញ្ជូន មានឋានៈស្មើរដ្ឋលេខាធិការ។ ដោយយល់ឃើញពីការខិតខំប្រឹង ប្រែងរបស់លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដាក់សំណើរដ៏ខ្ពង់ខ្ពស់គោរពជូនសម្ដេច តេជោស្នើរសុំតែងតាំងឯកឧត្តម ហ៊ុន សាន ជារដ្ឋលេខាធិការរបស់ក្រសួង ដើម្បីតបស្នង នឹងកិច្ចខិតខំប្រឹងប្រែងបំពេញការងារជូនក្រសួង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក