ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោបារម្ភនិងឱ្យក្មួយៗតាមដានពីស្ថានភាពលោក ហ៊ុន សាន ក្រោយពីជម្រាបដំណឹងមរណភាពសម្ដេចទេពញាណ ហ៊ុន ណេង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការបារម្ភនិងឱ្យក្មួយៗតាមដានស្ថានភាពរបស់បងប្រុសទី១ របស់សម្ដេចគឺលោក ហ៊ុន សាន បន្ទាប់ពីសម្ដេចណែនាំឱ្យប្អូននិងក្មួយយកដំណឹងពីមរណភាពសម្ដេចទេពញាណ ហ៊ុន ណេង ដល់គាត់។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសបុកផេករបស់សម្ដេចថា ក្រោយពីទទួលដំណឹងពីមរណភាពរបស់សម្ដេចទេពញាណ ហ៊ុន ណេង លោក ហ៊ុន សាន មានភាពស្រឡាំង ញ័រដៃ ភ្នែកក្រហម និងពោលពាក្យដដែលៗថា «ហេតុអីមិនប្រាប់គាត់»។

សម្ដេចតេជោបន្ថែមថា៖ «ក្រោយការពន្យល់របស់ប្អូនៗនិងក្មួយៗគាត់យល់តែអ្វីដែលបារម្មណ៍គឺក្រោយពេលប្អូនៗនិងក្មួយៗចេញផុតមកគាត់អង្គុយយំនិងពិសារគុយទាវតែ២ម៉ាត់គត់។ គាត់បាននិយាយថាប្អូនគាត់មិនមានជម្ងឺអ្វីសោះនិងបន្តនិយាយថាហេតុអីមិនប្រាប់គាត់។ ខ្ញុំកំពុងឱ្យក្មួយៗតាមដាននិងលួចថតរូបគាត់ផ្ញើមកខ្ញុំ។ គាត់ពិតជាពិបាកទទួលយកនូវរឿងបែបនេះណាស់ព្រោះនេះជាការវាយប្រហារខាងផ្លូវចិត្តខ្លាំងបំផុតសម្រាប់គាត់»។

គួរឱ្យដឹងផងដែរថា បងប្រុសទី២ របស់សម្ដេចតេជោ គឺសម្ដេចទេពញាណ ហ៊ុន ណេង បានទទួលមរណភាពក្នុងជន្មាយុ ៧២ឆ្នាំ កាលពីល្ងាចម៉ោងប្រមាណ ៦និង២៥នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ ដោយសារជំងឺគាំងបេះដូង។ ក្រុមគ្រួសារមិនបានជម្រាបដំណឹងដល់លោក ហ៊ុន សាន នៅឡើយទេនៅពេលនោះដោយបារម្ភពីសុខភាពរបស់លោកដោយសារលោកត្រូវចូលមន្ទីរពេទ្យវះកាត់នៅប្រទេសថៃ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក