ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បងប្រុសសម្ដេចតេជោទើបទទួលដំណឹងពីមរណភាពសម្ដេចទេពញាណ ហ៊ុន ណេង នឹងថា «ហេតុអីមិនប្រាប់គាត់ឱ្យដឹងផង»

ភ្នំពេញ៖ បងប្រុសសម្ដេចតេជោ គឺលោក ហ៊ុន ណេង បានទទួលដំណឹងពីមរណភាពរបស់សម្ដេចទេពញាណ ហ៊ុន ណេង ហើយបន្ទាប់ពីក្រុមគ្រួសារបានស្រុះស្រួលគ្នាជម្រាបរឿងនេះជូនដល់គាត់។ អ្វីដែលជាការឆ្លើយតបពីលោកវិញគឺថា «ហេតុអ្វីមិនប្រាប់គាត់ឱ្យដឹងផង»។

ប្អូនស្រីរបស់សម្ដេចតេជោ គឺលោកស្រី ហ៊ុន ស៊ីណាត បានសរសេរនៅលើបណ្ដាញសង្គមហ្វេសបុករបស់លោកស្រីថា៖ «ថ្ងៃនេះបងប្អូនកូនក្មួយស្រុះស្រួលគ្នាតាមការណែនាំរបស់សម្ដេចឲ្យចូលជួបបងប្រុស ហ៊ុន សាន ដើម្បីជម្រាបរឿងរ៉ាវបងប្រុសហ៊ុនណេង បានចែកឋានទៅដល់ផ្ទះគាត់ដំបូងលើករឿងផ្សេងៗស្ទាបស្ទង់អារម្ភរបស់គាត់សិនដល់ចាប់ផ្ដើមនិយាយរឿងរ៉ាវការចែកឋានរបស់ប្អូនប្រុសគាត់មើលទៅគាត់ហាក់ដូចជាស្រឡាំងកាំងខ្លួនគាត់ឡើងញ័រហើយថាហេតុអីមិនប្រាប់គាត់ឲ្យដឹងផង។ មិនដឹងយប់នេះគាត់យ៉ាងណាទេពីព្រោះគាត់នៅតែនិយាយថាអ្នកទាំងអស់មិនប្រាប់»

គួរឱ្យដឹងផងដែរថា បងប្រុសទី២ របស់សម្ដេចតេជោ គឺសម្ដេចទេពញាណ ហ៊ុន ណេង បានទទួលមរណភាពក្នុងជន្មាយុ ៧២ឆ្នាំ កាលពីល្ងាចម៉ោងប្រមាណ ៦និង២៥នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ ដោយសារជំងឺគាំងបេះដូង។ ក្រុមគ្រួសារមិនបានជម្រាបដំណឹងដល់លោក ហ៊ុន សាន នៅឡើយទេនៅពេលនោះដោយបារម្ភពីសុខាភិបាលរបស់លោកដោយសារលោកត្រូវចូលមន្ទីរពេទ្យវះកាត់នៅប្រទេសថៃ។

នៅថ្ងៃទី២៧ ខែឧសភា ក្នុងពេលជួបលោក ហ៊ុន សាន នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានប្រឹងទប់ទឹកភ្នែកនៅពេលដែលលោក ហ៊ុន សាន បានរម្លឹកពីមនោសញ្ចេតនាបងប្អូនទៅកាន់សម្ដេច។

សម្ដេចតេជោបានសរសេរថា៖ «២ថ្ងៃមុននេះជាខួបលើកទី៩ឆ្នាំ នៃមរណភាពភរិយារបស់គាត់ដែលត្រូវជាបងថ្លៃរបស់ខ្ញុំ ប្រសិនខ្ញុំជំរាបគាត់ពីរឿងមរណភាពបងទីពីរទៀតប្រហែលគាត់ពិបាកទទួល។ ខ្ញុំក៏ទទួលរងនូវការវាយប្រហារខាងផ្លូវចិត្តខ្លាំងណាស់ដែរនៅពេលដែលបងប្រុសខ្ញុំលើកដៃចង្អុលទៅរករូបថតដែលបងប្អូនខ្ញុំទាំង៦នាក់ ថតជាមួយឪពុកខ្ញុំហើយនិយាយថាបងប្អូនយើងមាន៦នាក់ ប្រុស ៣នាក់ស្រី ៣នាក់ ប្រុស ៣នាក់ដំបូង ទើបមានស្រី ៣នាក់ជាក្រោយ ដោយពុំមានឆ្លាស់គ្នាស្រីនិងប្រុសនោះទេតែគាត់ពុំបានដឹងថាពេលនេះនៅសល់តែ៥នាក់នោះឡើយ»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក