ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អនុប្រធានទី១ រដ្ឋសភាជំរុញអាស៊ានរួមគ្នាធ្វើសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនព្រមគ្នា

ភ្នំពេញ៖ អនុប្រធានទី១ នៃរដ្ឋសភាលោក ជាម យៀប បានលើកឡើងពីបញ្ហាប្រឈមនៃគ្រឿងញៀនក្នុងបណ្ដាប្រទេសអាស៊ាន ដែលថាដល់ពេលដែលអាស៊ានធ្វើការព្រមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហានេះហើយ។

ថ្លែងក្នុងសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ ៤៣ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA)ស្តីពី "ស្តីពីគ្រឿងញៀនគ្រោះថ្នាក់" (AlPACODD-5) នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែមិថុនានេះ ប្រធាននៃសន្និបាតលោក ជាម យៀប មានប្រសាសន៍ថា នេះជាពេលវេលាសមស្របសម្រាប់ការឆ្លើយតបរបស់អាស៊ានទៅលើបញ្ហាគ្រឿងញៀនតាមរយៈការធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននៅក្នុងតំបន់។ លោកបន្ថែមថា អាស៊ានបានអនុម័តវិធីសាស្ត្រអនុគ្រោះសូន្យចំពោះគ្រឿងញៀន (Zero tolerance approach) ជាមធ្យោបាយមួយដែលសកម្មភាពគ្រឿងញៀនខុសច្បាប់ទាំងអស់ត្រូវតែប្រយុទ្ឋប្រឆាំង និង បុគ្គល ព្រមទាំងអង្គការចាត់តាំងដែលពាក់ព័ន្ឋនឹងការចរាចរគ្រឿងញៀនទាំងអស់ ត្រូវតែដាក់ទោសទៅតាមច្បាប់ នៃបណ្តាប្រទេសជាសមាជិកអាស៊ាននីមួយៗ។

សន្និបាតអន្តរសភាអាស៊ានដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ត្រូវបានរៀបចំតាមប្រព័ន្ធនិម្មិតផ្សាយចេញពីវិមានរដ្ឋសភា ភ្ជាប់ទៅកាន់សភាប្រទេសសមាជិកអាយប៉ាទាំង១០ ក្រោមប្រធានបទ «ការដោះស្រាយកត្តាប្រឈមទាំងអស់គ្នាដើម្បីអាស៊ានគ្មានគ្រឿងញៀន»។

នៅក្នុងសុន្ទរកថាស្វាគមន៍ទៅកាន់កិច្ចប្រជុំ អគ្គលេខាធិការអាយប៉ាលោកស្រី Hon. Nguyen Tong Van បានលើកឡើងពីបញ្ហាប្រឈម និងផលវិបាកជាច្រើនដែលបណ្ដាលមកពីគ្រឿងញៀន និងស្នើសុំអោយកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA)ស្តីពី "ស្តីពីគ្រឿងញៀនគ្រោះថ្នាក់" (AlPACODD-5) ចូលរួមចែករំលែកបទពិសោធន៍ល្អៗទៅវិញទៅមក រួមចំណែកក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីឆ្ពោះទៅសហគមន៍អាស៊ានគ្មានគ្រឿងញៀន។

លោក ជាម យៀប បានលើកឡើងថា នៅពេលដែលជំងឺរាតត្បាតកូវីដ-១៩នៅបន្ត ការកើតឡើងកត្តាប្រឈមថ្មីៗទៀតគម្រាមកំហែងដល់សេចក្តីប្រាថ្នានៃការធ្វើឲ្យសហគមន៍អាស៊ានមួយគ្មានគ្រឿងញៀន។ គ្រឿងញៀននៅតែបន្តកើនឡើង និងមានទម្រង់ថ្មីៗ ដូចជាសារធាតុដែលមានឥទ្ឋិពលលើប្រព័ន្ធប្រាសាទ សារធាតុគីមី និងមិនមែនគីមី សម្រាប់ ផលិត និងជួញដូរគ្រឿងញៀនខុសច្បាប់ មានការកើនឡើងក្នុងចំណោមប្រទេសសមាជិកអាស៊ាន ជាពិសេសនៅតំបន់ត្រីកោណមាស។ កត្តាប្រឈមទាំងនេះ នឹងរារាំងសហគមន៍អាស៊ានមួយ គ្មានគ្រឿងញៀន និងមានឥទ្ធិពលអវិជ្ជមានដល់ទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ សហគមន៍សន្តិសុខ នយោបាយអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងរបរចិញ្ចឹមជីវិតសម្រាប់មនុស្សជំនាន់ក្រោយ។

លោកមានជំនឿថា ក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពីគ្រឿងញៀន បានដើរតួរនាទីយ៉ាងសំខាន់នៅក្នុងការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមរយៈសមាជិក សមាជិកាអាយប៉ា ដែលមានតួនាទីជាអ្នកសម្របសម្រួល និងផ្លាស់ប្តូរយោបល់ គោលនយោបាយ និងការជំរុញការអនុវត្តច្បាប់ក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន។ លើសពីនេះទៀត សមាជិក សមាជិកាសភាអាយប៉ា នឹងជំរុញនូវស្មារតីធ្វើការរួមគ្នា និងមានឆន្ទះរួមគ្នា ដូចជាសហគមន៍មួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការយកជ័យជំនះលើកត្តាប្រឈមទាំងនេះ។ ដំណើរ អាចវែងឆ្ងាយទៅមុខទៀត និងមានកត្តាប្រឈមច្រើនទៀត ប៉ុន្តែការការពារ និងការរួបរួមគ្នាត្រូវតែជាចំណុចស្នូល ឆ្លើយតបទៅនឹងគោលបំណងនេះ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក