ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីផ្ដល់អំណោយសប្បុរសធម៌ដល់គ្រួសារមួយដែលសម្រាលបានកូនភ្លោះបី

ប៉ៃលិន៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងភរិយាបានផ្ដល់អំណោយសប្បុរសធម៌ដល់ប្រជាពលរដ្ឋសំរាលទារកភ្លោះបីនាក់ដែលមានលំនៅដ្ឋានរស់នៅភូមិកូនភ្នំ សង្កាត់អូរតារ៉ៅ ខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ។

ជំនួយការសម្ដេចតេជោគឺលោក សេង ទៀង ជាអ្នកនាំយកអំណោយនេះដោយផ្ទាល់ជូនគ្រួសារដែលបានកូនភ្លោះបីនេះ ដែលបានកើតនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប។ ជាកូនលើកដំបូង របស់ឪពុកឈ្មោះ ធ្លក រិន អាយុ ២៣ឆ្នាំ ម្តាយឈ្មោះ សេង តែន អាយុ ២៣ឆ្នាំ អ្នកទាំងពីរមានមុខរបរជាកសិករ។

អំណោយដ៏សប្បុរសធម៌ទាំងនោះរួមមាន ថវិកា ៥លានរៀល អង្ករ ៥០គីឡូក្រាម ទឹកដោះគោ ២កេសធំ ស្កសរ ៥គីឡូក្រាម សារុង ២ និងក្រម៉ា ២។

លោក សេង ទៀង មានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះពោលគឺរយះពេលជាង ២៣ឆ្នាំកន្លងមកនេះ មានគ្រួសារប្រសូត្រទារកភ្លោះបីនាក់ ឫបួននាក់ ចំនួន ៣៨៧គ្រួសាររួចហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បរសធម៌ ពីសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបំរុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ ទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចទាំងទ្វេនៅពេលឆ្លងទន្លេរួច។

លោកបន្តថា ជំនួយឧបត្ថម្ភទាំងអស់នេះមិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបំរើឲ្យសកម្មភាពនយោបាយនោះទេ ផ្ទុយទៅវិញអំណោយទាំងអស់នេះ គឺជាអំណោយទានកើត ចេញពីទឹកចិត្តជ្រះថ្លាប្រកបដោយការគិតគូររបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានយល់ពីការលំបាកពិតប្រាកដចំពោះប្រជាពលរដ្ឋដែលមានប្រសូត្រទារកភ្លោះបី ឬបួននាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក