ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៖ ប្រភពឥន្ទនៈមកពីរុស្ស៊ីមានតម្លៃធូរជាងតែការសម្រេចទិញគឺជាសិទ្ធិរបស់ឯកជន

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានឱ្យ EAC News ដឹងថាការសម្រេចចិត្តប្ដូរទៅទិញឥន្ទនៈពីរុស្ស៊ី ឬប្រភពចេញពីរុស្ស៊ីគឺជាសិទ្ធិរបស់វិស័យឯកជន។

ថ្លែងប្រាប់ EAC News កាលពីថ្ងៃពុធ ទី២២ ខែមិថុនា លោក ប៉ែន សុវិជាតិ លើកឡើងថាកម្ពុជាជាប្រទេសអនុវត្តន៍សេដ្ឋកិច្ចទីផ្សារសេរី ដែលក្រសួងពាណិជ្ជកម្មដើរតួជានិយ័តករត្រួតពិនិត្យ គ្រប់គ្រង សម្របសម្រួល ផ្ដល់យោបល់ មិនមានសិទ្ធិបញ្ជាឱ្យវិស័យឯកជនទិញពីប្រភពណាមួយឡើយ។

លោកថា៖ «យើងក៏សង្កេតឃើញថាមានព័ត៌មានដូច្នេះដែរថាថ្លៃប្រេងដែលទិញពីរុស្ស៊ីគឺថោកជាង ក៏ប៉ុន្ដែពុំមានតំរុយណាមួយឬការជំរុញណាមួយចំពោះវិស័យឯកជនឱ្យទៅទិញពីប្រភពណាទេនេះជាជម្រើសរបស់វិស័យឯកជនខ្លួនឯងដែលត្រូវធ្វើការសម្រេចចិត្ត។ […] ខ្ញុំមិនអាចជម្រាបជូនប្អូនទេអំពីប្រភពប្រេងដែលត្រូវនាំចូលដែលយើងត្រូវផ្លាស់ប្ដូរទៅកាន់ប្រភពណាដែលថោកជាងនេះ អាស្រ័យលើវិស័យឯកជនគាត់ចាំបាច់ក្នុងការធ្វើការនេះដោយខ្លួនឯងថាប្រភពណាដែលទិញមកថោក ងាយស្រួលដឹកជញ្ជូនងាយស្រួលទំនាក់ទំនងទិញ។ល។»

វិបត្តិតម្លៃប្រេងឡើងថ្លៃបានកើតឡើងជាបន្តបន្ទាប់ក្រោយពីរុស្ស៊ីបានបើកការវាយប្រហារលើប្រទេសអ៊ុយក្រែន ហើយលោកខាងលិចដឹកនាំដោយអាមេរិកបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើថាមពលពីរុស្ស៊ីដែលកាត់បន្ថយការនាំចេញ ហ្គាស និងប្រេងពីរុស្ស៊ីទៅកាន់ពិភពលោក។

ទោះជាយ៉ាងណាប្រទេសចិន និងឥណ្ឌាបានចាប់យកឱកាសនេះទិញប្រេងឆៅពីប្រទេសរុស្ស៊ីដើម្បីចម្រាញ់ជាឥន្ទនៈសម្រាប់ប្រើប្រាស់ផង និងចែកចាយបន្តផង។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters ការនាំចូលប្រេងឆៅរបស់ចិនពីរុស្ស៊ីបានកើនឡើង ៥៥%ធៀបនឹងឆ្នាំមុនគិតត្រឹមខែឧសភា ដោយបានទម្លាក់អារ៉ាប៊ីសាអូឌីតចេញពីតារាងនៃអ្នកផ្គត់ផ្គង់កំពូលដល់ចិន ខណៈដែលក្រុមហ៊ុនចម្រាញ់ប្រេងបានចំណាយលើការផ្គត់ផ្គង់បញ្ចុះតម្លៃចំពេលមានការដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូចំពោះការលុកលុយអ៊ុយក្រែន។

យោងតាមទិន្នន័យពីរដ្ឋបាលគយចិនបានឱ្យដឹងថា ការនាំចូលប្រេងរបស់រុស្ស៊ី រួមទាំងការផ្គត់ផ្គង់ដែលបូមតាមរយៈបំពង់បង្ហូរប្រេងនៅមហាសមុទ្រស៊ីបេរីប៉ាស៊ីហ្វិក និងការដឹកជញ្ជូនតាមសមុទ្រពីកំពង់ផែអឺរ៉ុប និងចុងបូព៌ារបស់រុស្ស៊ី មានចំនួនសរុបជិត ៨,៤២លានតោន នេះបើយោងតាមទិន្នន័យពីរដ្ឋបាលគយចិន។

នោះស្មើនឹងប្រហែល ១,៩៨លានបារ៉ែលក្នុងមួយថ្ងៃ (bpd) និងកើនឡើងមួយភាគបួនពី ១,៥៩លានបារ៉ែលក្នុងខែមេសា។

ទិន្នន័យដែលបង្ហាញថា រុស្ស៊ីបានយកចំណាត់ថ្នាក់កំពូលនៃអ្នកផ្គត់ផ្គង់ទៅជាប្រទេសនាំចូលប្រេងឆៅដ៏ធំបំផុតរបស់ពិភពលោក បន្ទាប់ពីគម្លាតរយៈពេល១៩ខែបង្ហាញថាទីក្រុងម៉ូស្គូអាចស្វែងរកអ្នកទិញប្រេងរបស់ខ្លួន បើទោះបីជាមានការដាក់ទណ្ឌកម្មពីលោកខាងលិច និងត្រូវកាត់បន្ថយតម្លៃក៏ដោយ។

ប្រៀបធៀបតម្លៃប្រេងឥន្ទនៈក្នុងប្រទេសរុស្ស៊ីបច្ចុប្បន្នមានតម្លៃប្រមាណ ០,៩៣ដុល្លារក្នុងមួយលីត្រ ខណៈសហរដ្ឋអាមេរិកមានតម្លៃប្រមាណ ១,៣៧ដុល្លារក្នុង១លីត្រ ខណៈបារាំងមានតម្លៃ ២,១៩ដុល្លារក្នុងមួយលីត្រ។

តម្លៃប្រេងឥន្ទនៈដែលដាក់លក់នៅលើទីផ្សារកម្ពុជាពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមិថុនា មានតម្លៃ ៥ ៨០០រៀលសម្រាប់សាំងធម្មតា និង ៦ ៣០០រៀល សម្រាប់ប្រេងម៉ាស៊ូត។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ជារឿយៗតែងប្រកាសប្រឆាំងការឈ្លានពានពីរុស្ស៊ីលើអ៊ុយក្រែន តែសម្រេចមិនគាំទ្រនោះទេនូវវិធានការទណ្ឌកម្មទាំងឡាយណាដែលធ្វើលើប្រទេសដទៃដូចជារុស្ស៊ីជាដើម ដែលថានឹងនាំឱ្យមានការខាតបង់នឹងធ្លាក់ក្នុងវិបត្តិកាន់តែធ្ងន់ធ្ងរ។

ថ្លែងក្នុងពេលដែលធ្វើជាវាគ្មិនក្នុងប្រធានបទ «ទិដ្ឋភាពយុទ្ធសាស្រ្តស្តីពីអាស៊ាន តួនាទីជាប្រធានអាស៊ានរបស់កម្ពុជា» នៅទីក្រុងដាវូសប្រទេសស្វីសកាលពីយប់ថ្ងៃអង្គារ៍ ទី២៥ ខែឧសភា សម្ដេចតេជោថា៖ «រឿងទណ្ឌកម្មនេះគួរតែឈប់ប្រើទៅវាអត់បានផ្ដល់នូវផលប្រយោជន៍ណាមួយទេ។ សូម្បីតែអ្នកដាក់ទណ្ឌកម្មគេក៏ខាតខ្លួនឯងដែរកុំថាឡើយប្រទេសយើងក្រីក្រ ប្រទេសដែលកំពុងដាក់ទណ្ឌកម្មលើរុស្ស៊ីនោះតែបានអីមកវិញ? ឥឡូវខ្ញុំលើជាឧទាហរណ៍ប្រសិនបើរុស្ស៊ីកាត់ផ្ដាច់នូវឧស្ម័នភ្លាមជូនមកអឺរ៉ុប តើអឺរ៉ុបនឹងប្រើប្រាស់អ្វីជំនួសឧស្ម័នតើទៅកាប់ឈើកាប់អូសដើម្បីចម្អិនអាហារមែនទេ? នេះមិនទាន់ដល់រុស្ស៊ីកាត់ឧស្ម័នចេញពីអឺរ៉ុបទេ។ ឥឡូវនេះសូម្បីតែអ្វីដែលធ្លាប់នាំទៅរុស្ស៊ីឬរុស្ស៊ីធ្លាប់នាំមក ទាំងអស់គ្នាសុទ្ធតែខាត។ វាប្រៀបដូចជាការបិទទ្វាអញ្ជឹងកាលណាបិទហើយយើងក៏ចេញមិនរួចគេក៏ចូលមិនបាន។ អញ្ចឹងទេទណ្ឌកម្មវាស្រោចត្រូវទាំងអស់គ្នា រាប់ទាំងត្រូវនឹងពួកយើងដែលមិនមែនជាអ្នកជាប់ពាក់ព័ន្ធវាបង្កើតជាបញ្ហា»៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក