ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

វ៉ាក់សាំងប្រភេទថ្មីរបស់អាមេរិក បង្ហាញប្រសិទ្ធភាពប្រឆាំងនឹងកូវីដ-១៩ ខ្ពស់លើសពី៩០ភាគរយ

អាមេរិក៖ ក្រុមហ៊ុន Novavax  Inc. នៅថ្ងៃចន្ទនេះ បានរាយការណ៍នូវរបាយការណ៍ដំណាក់កាលចុងក្រោយបង្អស់ ពីមូលដ្ឋានអភិវឌ្ឍន៍និងធ្វើតេស្តវ៉ាក់សាំងរបស់ខ្លួន​ ដែលបានបង្ហាញថាវ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ ប្រភេទថ្មីចុងក្រោយគេនេះ មានប្រសិទ្ធិភាពរហូតដល់លើសពី ៩០ភាគរយប្រឆាំងនឹងវ៉ារ្យ៉ង់នៃវីរុសកូវីដ-១៩។

ការសិក្សាទៅលើអ្នកស្ម័គ្រចិត្តជាង ៣ម៉ឺននាក់នៅក្នុងសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៉ិក បានបង្ហាញពីភាពជោគជ័យដែលនឹងជួយឱ្យវ៉ាក់សាំង Novavax នឹងក្លាយជាវ៉ាក់សាំងដែលនឹងត្រូវអនុម័តពីអាជ្ញាធរឱ្យប្រើប្រាស់ជាបន្ទាន់នៅក្នុងសហរដ្ឋអាមេរិក និងជុំវិញពិភពលោក នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២១នេះ។ ក្រុមហ៊ុនផលិតវ៉ាក់សាំងនេះក៏បាននិយាយទៀតថា វ៉ាក់សាំងនេះនឹងផ្តល់ប្រសិទ្ធភាពខ្ពស់រហូតដល់ ១០០ភាគរយសម្រាប់ការពារជម្ងឺក្នុងកម្រិតមធ្យម និងធ្ងន់ធ្ងរ និង ៩០,៤ក្នុងប្រសិទ្ធភាពទូទៅ ហើយប្រសិទ្ធភាពនេះបានបង្ហាញក្រោយការធ្វើតេស្តទៅលើមនុស្សចំនួន ២៩,៩៦០នាក់ មកពី ១១៩តំបន់ផ្សេងគ្នានៅក្នុង​ប្រទេសម៉ិកស៉ិក និងសហរដ្ឋអាមេរិក ដើម្បីបញ្ជាក់ពីប្រសិទ្ធភាព សុវត្ថិភាព និងភាពសមស្របទៅនឹងប្រព័ន្ធភាពស៊ាំរបស់មនុស្ស។ 

ក្រុមហ៊ុនដែលមានទីស្នាក់ការធំនៅក្នុងតំបន់ Maryland សហរដ្ឋអាមេរិកមួយនេះ គ្រោងនឹងបញ្ចេញវ៉ាក់សាំងនេះដាក់ឱ្យប្រើប្រាស់ បន្ទាប់ពីទទួលបានការអនុម័តនៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២១នេះ ខណៈក្រុមហ៊ុនបានអះអាងពីសមត្ថភាពផលិតដំបូងបានប្រមាណជា ១០០លានដូសក្នុងមួយខែសម្រាប់អំឡុងដំណាច់ត្រីមាសទី៣ ឆ្នាំ២០២១ និងអាចឈានដល់ ១៥០លានដូសក្នុងមួយខែនៅដំណាច់ឆ្នាំ២០២១នេះ។ 

មន្រ្តីជាន់ខ្ពស់របស់ក្រុមហ៊ុន Novavax Inc. ក៏បានបញ្ជាក់ពីចំណុចវិជ្ជមាន និងគុណសម្បត្តិសំខាន់មួយរបស់វ៉ាក់សាំង Novavax ដែលត្រូវបានឱ្យឈ្មោះបច្ចេកទេសផ្លូវការថា NVX-CoV2373 នេះ ពុំទាមទារការរក្សាទុកនៅក្នុងសីតុណ្ហភាពទាបបំផុតនោះទេ មានន័យថាវ៉ាក់សាំងនេះអាចរក្សាទុកបានក្នុងកម្រិតសីតុណ្ហភាព ២-៨ អង្សារសេ ដែលបង្កលក្ខណៈងាយស្រួលក្នុងការរក្សាទុក ជាមួយនឹងឧបករណ៍រក្សាទុកវ៉ាក់សាំងដែលមានស្រាប់សម្រាប់រក្សាទុកវ៉ាក់សាំងនានាកន្លងមក។ តាមលក្ខខណ្ឌនេះ មានន័យថាវ៉ាក់សាំងរបស់ Novavax គួរតែត្រូវបានដឹកជញ្ជូននិងគ្រប់គ្រងកាន់តែងាយស្រួលនៅក្នុងប្រទេសដែលមានហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលដែលមិនសូវមានការអភិវឌ្ឍជឿនលឿន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក