ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

៥៥ឆ្នាំនៃទំនាក់ទំនង កម្ពុជា-វៀតណាមបន្តស្មារតីជាអ្នកជិតខាងល្អប្រកបដោយភាពជឿជាក់

ភ្នំពេញ៖ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះជាខួប៥៥ឆ្នាំដែលកម្ពុជាវៀតណាមបានបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ព្រះមហាក្សត្រកម្ពុជា ព្រះបាទបរមនាថ នរោត្តម សីហមុនី បានសំដែងនូវក្ដីរីករាយចំពោះទំនាក់ទំនងនេះ និងថាជាង៥ទស្សវត្សមកនេះប្រទេសទាំងពីរបានរក្សានូវភាពជាអ្នកជិតខាងល្អប្រកបដោយភាពជឿជាក់។

ក្នុងរាជសារឡាយព្រះហស្ថលេខាចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ព្រះមហាក្សត្រកម្ពុជា មានរាជអង្កាថា កម្ពុជា និងវៀតណាម បានរីករាយជាមួយគ្នានូវទំនាក់ទំនងមិត្តភាពជាប្រពៃណីយ៉ាងកក់ក្ដៅ និងសហប្រតិបត្តិការជិតស្និតលើគ្រប់វិស័យ អស់រយៈពេលជាង៥ទស្សវត្សមកនេះ «ផ្នែកលើស្មារតីភាពជាអ្នកជិតខាងល្អ សាមគ្គីភាព ជំនឿជឿជាក់ និងការយោគយល់គ្នាទៅវិញទៅមក»

ព្រះអង្គមានរាជអង្កាបន្ថែមថា៖ «ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត នឹងធ្វើឱ្យយើងចងចាំនូវអ្វីដែលយើងបានផ្ដល់ឱ្យគ្នាទៅវិញទៅមកពីអតីតកាល ក្នុងបុព្វហេតុរំដោះ ការបង្រួបបង្រួម ឯករាជ្យ និងការអភិវឌ្ឍជាតិ ហើយនឹងបន្តលើកកំពស់បន្ថែមទៀតនូវមនោសញ្ចេតនាសាមគ្គីភាព និងសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីភាពរីកចំរើនរួមគ្នានៃប្រជាជាតិទាងពីរ គ្រួសារអាស៊ាន និងពិភពលោកទាំងមូល»

កម្ពុជា-វៀតណាមបានបង្កើតទំនាក់ទំនងការទូតរវាងគ្នានឹងគ្នានៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ ដើម្បីជួយគាំទ្រ សាមគ្គីគ្នាប្រឆាំងនឹងការឈ្លានពានពីបរទេស។

នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានផ្ញើលិខិតមួយច្បាប់ទៅកាន់នាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញជិញ ដោយសម្ដេចបានសំដែងការសាទរចំពោះការរក្សាបាននូវទំនាក់ទំនងជាមិត្តភាពនេះ និងមានជំនឿថាទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនឹងកាន់តែខ្លាំងក្លាឈានទៅមុខបន្តទៀត។

សម្ដេចតេជោថា៖ «ក្នុងដំណើរឆ្លងកាត់ការលំបាកជាច្រើនសម្រាប់ពេលវេលាដ៏យូរ ក្នុងបុព្វហេតុរំដោះ ការបង្រួបបង្រួមឯករាជ្យ និងការអភិវឌ្ឍន៍ជាតិ ខ្ញុំជឿជាក់យ៉ាងមុតមាំថា កម្ពុជា និងវៀតណាមនឹងបន្តជំរុញអោយកាន់តែស៊ីជម្រៅថែមទៀតសម្រាប់ចំណងមិត្តភាពជាប្រពៃណី ទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរបស់យើង ក្នុងវិស័យជាច្រើនទាំងទ្វេភាគី តំបន់ និងវេទិការអន្តរជាតិក្នុងឆ្នាំបន្តបន្ទាប់ ដែលវានឹងរួមចំណែកយ៉ាងសំខចាន់ដល់ការរក្សាសន្ដិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព នៃសហគមន៍អាស៊ាន និងពិភពលោក»

ថ្លែងក្នុងខួបលើកទី២៥ នៃទិវាការចងចាំដំណើឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញជិញ បានលើកឡើងថាទោះបីជាមានឧបសគ្គជាច្រើនក្ដីតែទំនាក់ទំនងកម្ពុជា-វៀតណាមនៅតែល្អ ហើយចំណងសាមគ្គីភាពរវាងគ្នានិងគ្នាកាន់តែរីកចម្រើនបន្ថែមទៀតជាពិសេសក្នុងនិងក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

លោកបានចាត់ទុកកម្ពុជាជាបងប្អូនល្អ ហើយប្រទេសទាំងពីរបានជួយគ្នាទៅវិញទៅមកដែលនាំឱ្យប្រទេសទាំងពីររួចផុតពីការឈ្លានពានពីបរទេស និងផ្ដួលរំលំរបបប្រល័យពូជសាសន៍នៅកម្ពុជាបាន។ លោកក៏បានអរគុណដល់កម្ពុជាផងដែរ។

លោកថា៖ «អ្នកសេ្នហាជាតិ បដិវត្តន៍កម្ពុជា បានលះបង់សាច់ស្រស់ឈាមស្រស់ ជួយដល់ប្រជាជនវៀតណាមដែលមានទំនៀមទម្លាប់ស្មោះស្ម័គ្រ និងសេចក្ដីស្រលាញ់។ ប្រជាជនវៀតណាមតែងចង់ចាំរឿងនេះនឹងផ្ដល់ឲ្យប្រជាជនកម្ពុជានៅមនោសញ្ជេតនាដ៏ល្អប្រសើរ ដ៏ស្មោះស្ម័គ្រនឹងក្ដីស្រលាញ់»

វៀតណាមបានទទួលឯករាជ្យពីបារាំងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ទោះជាយ៉ាងណាដោយឥទ្ធិពលសង្គ្រាមត្រជាក់នៅឆ្នាំ១៩៥៥ ប្រទេសបានបែកខ្ញែកជាពីរដោយវៀតណាមខាងជើងគ្រប់គ្រងបែបកុំម្មុយនីស្តតាមសហភាពសូវៀត និងខាងត្បូងគ្រប់គ្រងតាមបែបសេរីតាមបែបអាមេរិក។ ទោះជាយ៉ាងណាដោយមានការជួយពីសម្ដេចព្រះនរោត្តម សីហនុ ដល់វៀតណាមខាងជើងឱ្យប្រើប្រាស់ទឹកដីកម្ពុជាក្នុងការប្រយុទ្ធដើម្បីបង្រួបបង្រួមជាតិនោះ បានធ្វើឱ្យកងទ័ពវៀតណាមខាងជើងវាយឈ្នះដណ្ដើមគ្រប់គ្រងវៀតណាមខាងត្បូងបានទាំងមូលមានការបង្រួបបង្រួមជាតិឡើងវិញនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥។

នៅចុងឆ្នាំ១៩៧៨ វៀតណាមបានបញ្ជូនកងទ័ពស្ម័គ្រចិត្តរបស់ខ្លួនចូលរួមជាមួយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដើម្បីវាយផ្ដូលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលធ្វើឱ្យកម្ពុជាអាចធានាដល់សិទ្ធរស់រានមានជីវិតឡើងវិញដែលជាចំណុចចាប់ផ្ដើមនៃការអភិវឌ្ឍន៍ជាតិដល់សព្វថ្ងៃនេះ។ ចាប់តាំងពីពេលនោះមកទំនាក់ទំនងនៃប្រទេសទាំងពីរបានប្រែជាខ្លាំងក្លា និងមិត្តភាពកាន់តែជិតស្និតរហូតមកដល់បច្ចុប្បន្ន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក