ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីនឹងអញ្ជើញចូលរួមថ្លែងសុន្ទរកថាក្នុងព្រឹត្តិការណ៍ BRICS Plus នាថ្ងៃសុក្រស្អែក

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងចូលរួមជាមួយប្រមុខរដ្ឋ/រដ្ឋាភិបាលមកពីប្រទេសដែលមានសេដ្ឋកិច្ចលេចធ្លោ និងកំពុងអភិវឌ្ឍន៍ផ្សេងទៀតក្នុងព្រឹត្តិការណ៍ «BRICS Plus» នៅថ្ងៃសុក្រ ទី២៤ ខែមិថុនាស្អែកនេះ។ ក្នុងព្រឹត្តិការណ៍នោះសម្ដេចក៏នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះផងដែរ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៣ ខែមិថុនានេះ ក្រសួងការបរទេសកម្ពុជាឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នឹងថ្លែងការណ៍តាមរយៈប្រព័ន្ធវីដេអូដែលនឹងថ្លែងផ្ដោតលើចំណុចសំខាន់ៗ ដូចជាការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ ការបន្តដាក់សម្ពាធលើ បរិយាកាសសន្តិសុខសកល សន្តិសុខស្បៀង និងសារសំខាន់នៃពហុភាគីនិយម និងកិច្ចសហ ប្រតិបត្តិការអន្តរជាតិដោយផ្អែកលើវិធានច្បាប់។

ក្នុងសេចក្ដីប្រកាសនោះបានបន្ថែមថា៖ «សម្តេចតេជោនឹងគូសបញ្ជាក់ផងដែរពីផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូរីដ-១៩ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងដំណើរការចាកចេញដោយរលូនពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) និងដើម្បីសំរេចជោគជ័យលើគោលដៅអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាព។ ការចូលរួមរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងកិច្ចសន្ទនាខាងលើនឹងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដើរតួនាទីដ៏សកម្មដើម្បីសម្រេចការស្តារសេដ្ឋកិច្ចសកល និងរបៀបវារៈ ឆ្នាំ២០៣០ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»

ការចូលរួមរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុង BRICS Plus នេះគឺតបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋចិនលោក ស៊ី ជិនពីង។

ចាប់តាំងពីឆ្នាំ២០១៣មក នៅរាល់កិច្ចប្រជុំកំពូល BRICS ប្រចាំឆ្នាំ ប្រទេសដែលកាន់ប្រធានបានអញ្ជើញប្រទេសមួយចំនួនដែលមិនមែនជា BRICS ឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនេះក្នុងនាមជាអ្នកសង្កេតការណ៍ ឬចូលរួមក្នុងការសន្ទនាជាមួយសមាជិក BRICS ។ ហើយនៅឆ្នាំ២០១៧ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Xiamen ខេត្ត Fujian ប្រទេសចិនបានគូសបញ្ជាក់អំពីក្របខ័ណ្ឌ "BRICS Plus" ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការរវាងសមាជិក BRICS និងទីផ្សារដែលកំពុងរីកចម្រើនសំខាន់ៗផ្សេងទៀត និងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍។ ក្របខណ្ឌ "BRICS Plus" លើកទឹកចិត្តប្រទេសដែលបានអញ្ជើញឱ្យដឹងពីច្បាប់ និងស្មារតីនៃកិច្ចសហប្រតិបត្តិការ BRICS ។

សំណើរបស់ចិនក្នុងការពង្រីក BRICS គឺស្ថិតនៅក្នុងចំណាប់អារម្មណ៍របស់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់ ហើយមានគោលបំណងជួយកែលម្អអភិបាលកិច្ចសកល ដោយបង្កើនកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង។

គួរឱ្យដឹងផងដែរថាបណ្តាប្រទេស BRICS មានដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក