ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បាតុភូតធម្មជាតិគំរាមកំហែងការរស់នៅប្រជាពលរដ្ឋនិងបំផ្លាញផ្ទះសំបែងជាបន្តបន្ទាប់នៅតំបន់ឧត្តរ

ភាគឧត្តរ៖ បាតុភូតធម្មជាតិនៅតំបន់ឧត្តរនៃប្រទេសបានសម្លាប់ជីវិតសត្វ និងបំផ្លាញផ្ទះជាច្រើនខ្នងជាបន្តបន្ទាប់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ តាមសេចក្ដីរាយការណ៍ពីភ្នាក់ងាររបស់ EAC New នៅតាមបណ្ដាខេត្តភាគឧត្តរឱ្យដឹងថាក្នុងរយៈពេល៣ថ្ងៃចុងក្រោយគ្រោះធម្មជាតិភ្លៀង រន្ទះ លាយខ្យល់កន្ត្រាក់ បានបំផ្លាញផ្ទះប្រជាពលរដ្ឋជិត១០០ខ្នង និងសម្លាប់ជីវិតសត្វមួយចំនួនផងដែរ។

គ្រោះថ្នាក់ដែលកើតឡើងច្រើនជាងគេមាននៅខេត្តបាត់ដំបងក្នុងស្រុកចំនួន៣ ដែលមានស្រុករុក្ខគិរី ស្រុកមោងឬស្ស៊ី និងស្រុកបវេល ដែលបានបំផ្លាញផ្ទះ៤២ខ្នង ទាំងដូលរលំ និងប៉ើងដំបូលផ្ទះ ក្នុងនោះរន្ទះក៏បានបាញ់សម្លាប់សត្វគោមួយក្បាលផងដែរ។ នៅថ្ងៃទី២២ ខែមិថុនានេះ គ្រោះធម្មជាតិកើតឡើងនៅក្នុងខេត្តប៉ៃលិនដែលបានបំផ្លាញផ្ទះពលរដ្ឋចំនួន២៥ខ្នងផងដែរ។

ទោះជាយ៉ាងណាហេតុការណ៍ទាំងនេះមិនបានបណ្ដាលឱ្យមនុស្សស្លាប់នោះទេ។

ក្រសួងធនធានទឹកនិងឧតុនិយមឱ្យដឹងថា ចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៨ ខែមិថុនានៅកម្ពុជានឹងមានសីតុណ្ហភាពនឹងចុះមកនៅពីរង្វង់២៣ ដល់៣៧អង្សារសេ ជាមួយគ្នាក្រសួងបានជូនដំណឹងដល់ពលរដ្ឋឱ្យមានសេចក្ដីប្រុងប្រយ័ត្នដោយថានឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅតាមបណ្ដាខេត្តនិងរាជធានីមួយចំនួនផងដែរ។ ករណីនេះបណ្ដាលមកពី កម្ពុជាទទួលរងនូវឥទ្ធិពលជ្រលងប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយនៅលើភាគខាងជើងប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម ជាមួយនឹងខ្យល់មូសុងនីរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក