ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អាវុធហត្ថខេត្តព្រះសីហនុបញ្ជូនជនសង្ស័យ ២០នាក់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនទៅតុលាការ

ព្រះសីហនុ៖ កងរាជអាវុធហត្ថខេត្តព្រះសីហនុកសាងសំណុំរឿងជនសង្ស័យចំនួន ២០នាក់បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ក្រោយបញ្ចប់ការសាកសួរពាក់ព័ន្ធបទល្មើសពាក់ព័ន្ធជួញដូរនិងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់ នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។

នាយការិយាលយ័ប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកវរសេនីយ៍ត្រី ឡុង គឹមហួរ បានបញ្ជាក់ ថា ក្នុងចំណោមមនុស្សទាំង២០នាក់នោះមានជនជាតិចិនម្នាក់ផងដែរ ដែលឃាត់ខ្លួនបាននៅថ្ងៃទី១៨ និង១៩ ខែមិថុនា ដែលចាប់បាននៅទីតាំងចំនួន ៤ខុសគ្នាក្នុងខេត្ត។

ពួកគេទាំង២០នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថបញ្ជូនខ្លួនទៅតុលាការជាបន្តបន្ទាប់ផងដែរតាំងពីថ្ងៃទី១៧ ខែមិថុនា រហូតដល់ថ្ងៃទី២១ ខែមិថុនា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក