វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

រដ្ឋាភិបាលផ្ដល់មេដាយសហមេត្រីដល់ឯកអគ្គរដ្ឋទូតតួគីប្រចាំកម្ពុជាក្នុងពេលលោកស្រីបញ្ចប់អាណត្តិទូតរបស់ខ្លួន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់មេដាយសហមេត្រីថ្នាក់មហាសេរីវឌ្ឍន៍ ដល់ឯកអគ្គរដ្ឋទូតតួគីប្រចាំប្រទេសកម្ពុជា លោកស្រី Ayda Ünlü មុនពេលដែលលោកស្រីបញ្ចប់អាណត្តិទូតរបស់ខ្លួន។ លោកស្រីត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បំពាក់មេដាយជូនដោយផ្ទាល់។

ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នៅវិមានសន្ដិភាព នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៣ ខែមិថុនានេះ លោកស្រី Ayda Ünlü បានគោរពជម្រាបសម្ដេចតជោ ថាក្នុងរយៈពេល២ឆ្នាំចុងក្រោយថ្វីត្បិតតែជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងប្រទេសនានាក្នុងពិភពលោកក្ដី តែសម្រាប់ទំនាក់ទំនងរវាងតួគីនិងកម្ពុជានៅតែរក្សាបានយ៉ាងល្អទាំងពាណិជ្ជកម្ម និងនយោបាយ។

ភាពល្អូកល្អឺននៃទំនាក់ទំនងនេះបានសឱ្យឃើញតាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ប្រទេសតួគី និងទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកម្ពុជាទៅកាន់ប្រទេសតួគីជាបន្តបន្ទាប់ទៀត។ លោកស្រីបន្ថែមថា លោកស្រីមានសេចក្ដីពេញចិត្តដែលបានធ្វើជាឯកអគ្គរដ្ឋទូតតួគីប្រចាំកម្ពុជា។

ជំនួយការសម្ដេចតេជោ លោក អ៊ាង សុផល្លែត បានឱ្យអ្នកសារព័ត៌មានដឹងថា៖ «ការចាកចេញពីប្រទេសកម្ពុជាលោកជំទាវមានអារម្មណ៍ថាដូចជាចាកចេញពីផ្ទះដែលរស់នៅ។ ទោះជាយ៉ាងណាលោកជំទាវបានជម្រាបជូនសម្ដេចតេជោថាលោកជំទាវនឹងបន្តធ្វើយ៉ាងណាឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំនិងស៊ីជម្រៅថែមទៀតមិនថាលោកជំទាវនៅទីណានោះទេ!»

នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានបំពាក់មេដាយសហមេត្រីថ្នាក់មហាសេរីវឌ្ឍន៍ទៅឱ្យលោកស្រី Ayda Ünlü នៅព្រឹកនេះនិងមានប្រសាសន៍កោតសរសើរនូវស្នាដៃជាឯកអគ្គរដ្ឋទូតរបស់លោកស្រីដែលបានជួយឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជានិងតួគីកាន់តែរីកចម្រើន ក្រៅពីនោះតួគីបានចូលរួមចំណែកជាច្រើនដល់ការអភិវឌ្ឍន៍កម្ពុជាផងដែរ។ សម្ដេចបានជូនពរដល់លោកស្រី Ayda Ünlü ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ទៀតក្នុងបេសកម្មរបស់លោកស្រីនាពេលអនាគត។

មេដាយសហមេត្រី គឺជាមេដាយដែលរាជរដ្ឋាភិបាលផ្ដល់ជូនដល់អង្គទូត ឬតំណាងប្រទេសជាមិត្តដែលបានបំពេញការងារដើម្បីជាប្រយោជន៍ដល់ចំណងមិត្តភាពប្រទេសទាំងពីរផ្ដល់ជូនដោយអនុក្រឹត្យ។

លោកស្រី Ayda Ünlü បានក្លាយជាឯកអគ្គរដ្ឋទូតតួគីប្រចាំប្រទេសកម្ពុជាក្នុងខែកុម្ភៈ ឆ្នាំ២០១៨ ខណៈដែលតួគីបានបង្កើតស្ថានទូតរបស់ខ្លួននៅកម្ពុជាក្នុងឆ្នាំ២០១៣ និងបើកជាផ្លូវការនៅខែមីនា ឆ្នាំ២០១៥៕ 

PHOTO: KOK KY


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក