ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

នាយករដ្ឋមន្ត្រីទូលថ្វាយព្រះមហាក្សត្រអំពីមូលហេតុដែលផ្លាស់ប្ដូរថ្ងៃកំណើតមកថ្ងៃកំណើតពិតវិញ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានទូលថ្វាយព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី ពីមូលហេតុដែលសម្ដេចប្ដូរថ្ងៃខែឆ្នាំកំណើតមកថ្ងៃខែឆ្នាំកំណើតពិតវិញគឺដើម្បីកុំឲ្យភ័ន្តច្រលំពីសំណាក់មហាជនទៅលើថ្ងៃខែឆ្នាំកំណើតរបស់សម្ដេចតទៅទៀត។

ក្នុងលិខិតបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ចុះថ្ងៃទី២២ ខែមិថុនា សម្ដេចតេជោ ហ៊ុន សែន បានបង្គំទូលថ្វាយព្រះមហាក្សត្រថា ថ្ងៃខែឆ្នាំកំណើតពិតរបស់សម្ដេចគឺនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងអង្គារ ១៥កើត ខែស្រាពណ៌ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ ២៤៩៦។

សម្ដេចតេជោបានជម្រាបថ្វាយព្រះមហាក្សត្របន្ថែមថា មូលហេតុដែលសម្ដេចផ្លាស់ប្ដូរថ្ងៃខែឆ្នាំកំណើតពិតទៅថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១នោះគឺដើម្បីរម្លឹក និងចងចាំនូវថ្ងៃចូលព្រៃម៉ាគីតាមការអំពាវនាវរបស់ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះមរមរតនកោដ្ឋ នាអំឡុងឆ្នាំ១៩៧០។

សម្ដេចតេជោថា៖ «ក្នុងសម័យកាលសង្គ្រាមនោះ ទូលព្រះបង្គមជាខ្ញុំបានកំណត់យកថ្ងៃដែលទូលព្រះបង្គំជាខ្ញុំ បានកំណត់យកថ្ងៃដែលទូលព្រះបង្គំជាខ្ញុំបានចូលតស៊ូ ធ្វើជាថ្ងៃកំណើតតែម្ដង គឺថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១ និងបានប្រើប្រាស់នាពេលកន្លងមក»

សម្ដេចតេជោថា ការកែថ្ងៃខែឆ្នាំកំណើតមកថ្ងៃខែឆ្នាំពិតប្រាកដវិញគឺដើម្បីជៀសវាងនូវការភាន់ច្រឡំពីសំណាក់ឥស្សរជនជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋ ព្រមទាំងមហាជនទូទៅ ដែលបានផ្ញើសារលិខិតជូនពរថ្ងៃកំណើតរបស់សម្ដេច ដែលមានដល់ទី២ដងក្នុងមួយឆ្នាំ។

កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើត របស់នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ទៅជាថ្ងៃកំណើតពិតប្រាកដ ថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦វិញ បន្ទាប់ពីទទួលបានពាក្យស្នើសុំពីមេធាវីតំណាងសម្ដេចតេជោ លោក គី តិច។ តុលាការបានបញ្ជាដល់មន្ត្រីអត្ត្រានុកូលដ្ឋាន ព្រមទាំងអាជ្ញាធរ និងស្ថាប័នដែលមានសមត្ថកិច្ចពាក់ព័ន្ធធ្វើការកែតម្រូវ គល់បញ្ជីសំបុត្រកំណើត និងឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងទៀតទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២វិញផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក