ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីប្រេស៊ីល ស្នើឱ្យក្រុមហ៊ុនវ៉ាក់សាំង Pfizer បង្កើនប្រសិទ្ធិភាពនៃការដឹកជញ្ជូនផ្គត់ផ្គង់របស់ខ្លួន

ប្រេស៊ីល៖ ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro នៅថ្ងៃចន្ទ ទី១៥ ខែមិថុនា បានស្នើទៅកាន់ក្រុមហ៊ុនផ្គត់ផ្គង់វ៉ាក់សាំងអាមេរិក Pfizer ឱ្យបង្កើនប្រសិទ្ធិភាពនៃការដឹកជញ្ជូនវ៉ាក់សាំងរបស់ខ្លួន ក្នុងគោលបំណងជំរុញផែនការផ្តល់វ៉ាក់សាំងក្នុងប្រទេសប្រេស៊ីល ដែលកំពុងដំណើរការយឺតយ៉ាវដោយមានកង្វះខាតវ៉ាក់សាំង។

ការស្នើនេះសបញ្ជាក់ឱ្យឃើញថា លោក Bolsonaro បានបង្ហាញអាកប្បកិរិយាក្រឡាប់ចាក់ផ្លាស់ប្តូរ៣៦០ដឺក្រេតែម្តងជុំវិញយុទ្ធនាការផ្តល់វ៉ាក់សាំងនេះ ពោលគឺកាលពីឆ្នាំ២០២០ កន្លងទៅ លោកធ្លាប់បានបដិសេធសំណើរក្នុងការផ្តល់វ៉ាក់សាំងជាជំនួយពីក្រុមហ៊ុន Pfizer ហើយបើយោងតាមការស៊ើបអង្កេតមួយពីគណៈកម្មការព្រឹទ្ធសភារបស់ប្រេស៊ីលបានបង្ហាញថា ភាពយឺតយ៉ាវនៃការអនុវត្តគោលការណ៍វ៉ាក់សាំងនេះហើយ ដែលជាចំណែកធំមួយនាំឱ្យប្រជាជនប្រេស៊ីលរាប់ម៉ឺននាក់ស្លាប់ដោយសារការផ្ទុះឡើងនៃកូវីដ-១៩ រលកទី២ក្នុងប្រទេស។

ការិយាល័យប្រធានាធិបតីរបស់ប្រេស៊ីលបានបញ្ជាក់ថា លោក Jair Bolsonaro និងរដ្ឋមន្រ្តីសុខាភិបាល និងកិច្ចការបរទេសរបស់ប្រេស៊ីល បានជួបគ្នាតាមរយៈកិច្ចប្រជុំ Online ផ្ទាល់ជាមួយលោកស្រី Marta Diez នាយកប្រតិបត្តក្រុមហ៊ុន Pfizer ប្រចាំប្រទេសប្រេស៊ីល និងលោក Carlos Murillo នាយកប្រតិបត្តិក្រុមហ៊ុន Pfizer ប្រចាំតំបន់អាមេរិកឡាទីន ដែលជំរុញឱ្យផែនការដឹកជញ្ជូនវ៉ាក់់សាំងឱ្យលឿនបំផុតតាមផែនការ ដោយចាប់ផ្តើមពីខែមិថុនានេះ និងស្នើឱ្យគ្រប់ចំនួនត្រឹមត្រីមាសទី៤ នៃឆ្នាំ២០២០នេះ​ ខណៈតំណាងភាគីខាងក្រុមហ៊ុន Pfizer បានបដិសេធមិនមានការបំភ្លឺណាមួយក្រោយចប់កិច្ចសន្ទនាជាមួយរដ្ឋាភិបាលប្រេស៊ីលនេះឡើយ។ 

គួរបញ្ជាក់ថា ប្រេស៊ីលមានប្រជាជនស្លាប់ដោយសារកូវីដ-១៩ ប្រមាណជាងកន្លះលាននាក់ ខណៈចំនួនប្រជាជន ២១០លាននាក់ មានត្រឹម ១០,៣ ភាគរយ ស្មើនឹងប្រជាជនជាង ២១លាននាក់ប៉ុណ្ណោះដែលទទួលបានវ៉ាក់សាំងការពារកូវីដ-១៩ ដូសទី១ ហើយក្នុងនោះ ២៥ភាគរយ ឬប្រមាណជា ៥លាននាក់បានទទួលវ៉ាក់សាំងទាំងពីរដូសរួចរាល់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក