ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បេក្ខភាពមេឃុំបក្សភ្លើងទៀនខេត្តកំពង់ធំ ត្រូវតុលាការអនុញ្ញាតឲ្យនៅក្រៅឃុំ

កំពង់ធំ: បេក្ខភាពមេឃុំជាប់ឆ្នោតបក្សភ្លើងទៀន នៅឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ លោក ញឹម សារ៉ុម ត្រូវបានតុលាការអនុញ្ញាតឲ្យនៅក្រៅឃុំវិញ បន្ទាប់ពីបើកសវនាការនៅថ្ងៃពុធ ទី២២ ខែមិថុនានេះ។

អយ្យការសាលាដំបូងខេត្តកំពង់ធំ បានឲ្យដឹងថា លោក ញឹម សារ៉ុម ភេទប្រុស អាយុ ៥២ឆ្នាំ នៅក្រៅឃុំជាបណ្ដោះអាសន្នបន្ទាប់ពីបានបើកសវនាការជាសាធារណៈដើម្បីជំនុំជម្រះមុនអង្គសេចក្តីលើការស្នើសុំនៅក្រៅឃុំជាបណ្ដោះអាសន្នរបស់លោក។

លោក ញឹម សារ៉ុម បានដាក់ពាក្យសុំនៅក្រៅឃុំទៅអយ្យការខេត្តកំពង់ធំ សុំប្តឹងទាស់នឹងសាលក្រមកំបាំងមុខលេខ០៧ “ង” ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ របស់សាលាដំបូងខេត្តកំពង់ធំ និងស្នើសុំនៅក្រៅឃុំជាបណ្ដោះអាសន្នកាលពីថ្ងៃទី២១ ខែមិថុនា ម្សិលមិញ។

គួរឲ្យដឹងផងដែរថា លោក ញឹម សារ៉ុម ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមអំណាចសាលក្រមកំបាំងមុខចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ របស់សាលាដំបូងខេត្តកំពង់ធំ ដែលផ្តន្ទាទោសឲ្យលោកជាប់ពន្ធនាគារពាក់ព័ន្នឹងបទប្លន់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក