ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ថ្ងៃខែឆ្នាំកំណើតសម្ដេចតេជោត្រូវបានប្តូរទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ជាផ្លូវការ

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើត របស់នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ទៅជាថ្ងៃកំណើតពិតប្រាកដ ថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦។

បើតាមដីការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ចៅក្រមលោក តាំង ស៊ុនឡាយ បានសម្រេចកែតម្រូវ ពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅជាថ្ងៃកំណើតពិតប្រាកដ ថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២។

សាលាដំបូងរាជធានីភ្នំពេញ ក៏បានបង្គាប់ឲ្យមន្ដ្រីអត្រានុកូលដ្ឋាន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនានា ធ្វើការកែតម្រូវទិន្នន័យអត្រានុកូលដ្ឋាន និងឯកសារពាក់ព័ន្ធស្របតាមខ្លឹមសារ ដូចដែលបានបញ្ជាក់នៅចំណុចខាងលើ។

សូមរំលឹកដែរថា កន្លងមកសម្តេចតេជោបានប្រើថ្ងៃខែឆ្នាំកំណើតក្នុងឯកសារផ្សេងៗមិនមែនជាថ្ងៃខែឆ្នាំកំណើតពិតប្រាកដរបស់សម្តេចឡើយ ដោយប្រើថ្ងៃសម្តេចចូលព្រៃតស៊ូរំដោះប្រទេសថ្ងៃទី៤ មេសាវិញ។ បច្ចុប្បន្នសម្តេចមានបំណងប្រើប្រាស់ថ្ងៃខែឆ្នាំពិតប្រាកដវិញ។

នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន លោកមេធាវី គី តិច បានដាក់ពាក្យសុំឲ្យប្រធានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើតសម្តេចតេជោ មកថ្ងៃខែឆ្នាំពិតប្រាដកវិញ គឺថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២។

លោកមេធាវីបានបញ្ជាក់ពីមូលហេតុ នៃការសុំកែតម្រូវថ្ងៃខែឆ្នាំកំណើតរបស់សម្តេចតេជោថា ដោយសារបច្ចុប្បន្ននៅក្នុងឯកសារអត្រានុកូលដ្ឋាន និងឯកសារសម្គាល់អត្តសញ្ញាណនានារបស់ សម្តេចតេជោ ហ៊ុន សែន ពុំបានកំណត់អំពីកាលបរិច្ឆេទកំណើតពិតប្រាកដរបស់ សម្ដេចតេជោនោះទេ ការណ៍នេះបាននាំឲ្យមានការភាន់ច្រឡំ ជាអាទិ៍ ពីឥស្សរជនជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋ និងមហាជនទូទៅ ដែលបានផ្ញើសារលិខិតជូនពរថ្ងៃចម្រើនជន្មាយុរបស់សម្ដេចតេជោ ដល់ទៅពីរដងក្នុងមួយឆ្នាំ។ តាមការបញ្ជាក់របស់សម្ដេចតេជោថ្ងៃកំណើតពិត គឺថ្ងៃទី ០៥ ខែសីហា ឆ្នាំ១៩៥២៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក