ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្ដេចវររាជមាតាឧបត្ថម្ភព្រះរាជទ្រព្យ ២ម៉ឺនដុល្លារដល់កាកបាទក្រហមដែលបានរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយព្រះអង្គ

ភ្នំពេញ៖ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ បានផ្ញើព្រះរាជសារជូនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានរៀបចំប្រារព្ធពិធីយ៉ាងអធិកអធមដើម្បីអបអរសាទរក្នុងឱកាសបុណ្យចម្រើនជន្មាយុព្រះមហាក្សត្រីគម្រប់៨៦ យាងចូល ៨៧ព្រះវស្សា កាលពីថ្ងៃសោរ៍ ទី១៨ ខែមិថុនា សប្ដាហ៍មុន។

ក្នុងរាជសារធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី២១ ខែមិថុនា សម្ដេចព្រះមហាក្សត្រី ទ្រង់បានសំដែងនូវសេចក្ដីសោមនស្សរីករាយចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានរៀបចំប្រារព្ធពិធីអបអរសាទរក្នុងឱកាសបុណ្យចម្រើនជន្មាយុព្រះអង្គ ដោយមានការរៀបចំចង្ហាន់ ទេយ្យទាន គ្រឿងឧបភោគបរិភោគ និងបច្ច័យ ថ្វាយ ប្រគេនព្រះសង្ឃនៅតាមទីអារាមក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ ទន្ទឹមនេះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ នៅតាមបណ្តាខេត្ត និងមានការរៀបចំកម្មវិធីសិល្បៈដែលបានចងក្រងដោយកាកបាទក្រហមកម្ពុជា កម្មវិធីរបាំ ចម្រៀងបូរាណ សម័យ ដើម្បីផ្សព្វផ្សាយតាមទូរទស្សន៍ជាតិកម្ពុជា និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត ជូនជនរួមជាតិ និងអន្តរជាតិទស្សនាកំសាន្ត។

ជាមួយនឹងសេចក្ដីពេញព្រះទ័យចំពោះការរៀបចំនេះ ព្រះអង្គបានឧបត្ថម្ភព្រះរាជទ្រព្យចំនួន ២ម៉ឺនដុល្លាអាមេរិកជូនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ជូនដល់កូនចៅជាមន្ត្រីរាជការ បុគ្គលិក សិល្បករ សិល្បការិនី ដែលបានខិតខំបំពេញសកម្មភាពដ៏ល្អប្រពៃនេះ។

ហ្លូងម៉ែមានរាជអង្ការថា៖ «ខ្ញុំសូមសម្ដែងនូវការកោតសរសើរដ៏កក់ក្តៅជាទីបំផុតចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អ្នកស្នេហាជាតិដ៏ឧត្តម និងជាអ្នកដឹកនាំដ៏ឆ្នើមមួយរូប ដែលបានដឹកនាំកាកបាទក្រហមកម្ពុជា ជាស្ថាប័នមនុស្សធម៌ដ៏ធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវជំនឿទុកចិត្តយ៉ាងខ្លាំងក្នុងការប្រមូលផ្ដុំកម្លាំងមនុស្សធម៌ការរកមូលនិធិ ការគាំទ្រពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ នាំឱ្យកាកបាទក្រហមកម្ពុជាទទួលបាននូវមហាជោគជ័យយ៉ាងធំធេងក្នុងការបម្រើ ប្រជាជាតិ ប្រជារាស្ត្រកម្ពុជាគ្រប់កាលៈទេសៈ»។

នៅថ្ងៃពុធ ទី២២ ខែមិថុនានេះ ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបង្គំថ្វាយសម្ដេចព្រះវររាជមាតាជាតិខ្មែរ ដោយបានថ្វាយព្រះអំណរគុណ ចំពោះព្រះរាជទ្រព្យដែលព្រះមហាក្សត្រីព្រះរាជទាន។

សម្ដេចកិត្តិព្រឹទ្ធិបណ្ឌិតសូមព្រះបរមរាជានុញ្ញាតយកព្រះរាជទ្រព្យដែលជាការឧបត្តម្ភរបស់ព្រះវររាជមាតា ទៅសាងសង់កន្លែងលាងដៃក្នុងសាលារៀន ជូនដល់សិស្សានុសិស្សនៅតាមជនបទក្នុងព្រះរាជាណាចក្រកម្ពុជា ថ្វាយជាមិទ្ធផលដ៏ឧត្តុងឧត្តមនៃហ្លូងម៉ែ ព្រោះកាកបាទក្រហមកម្ពុជា បានដោះស្រាយការចំណាយថវិការជូនក្រុមការងាររៀបចំព្រះរាជពិធីរួចរាល់ហើយ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតថា៖ «ខ្ញុំម្ចាស់ ចងចាំជានិច្ចនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លារបស់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងតែប្រោសព្រះរាជទានដល់ខ្ញុំម្ចាស់ និងសហការី ជាការលើកទឹកចិត្តដល់ខ្ញុំម្ចាស់ ក្នុងការដឹកនាំការងារមនុស្សធម៌ ដើម្បីជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។

ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ ព្រះប្រធានកិត្តិយសនៃកាកបាទក្រហមកម្ពុជា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់ ៨៦ព្រះវស្សា យាងចូល ៨៧ព្រះវស្សា ប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២២។ កាកបាទក្រហមបានចូលរួមអបអរសាទរព្រះរាជពិធីនេះដោយបានសហការជាមួយស្ថានីយ៍ទូរទស្សន៍ជាតិផលិតវីដេអូឯកសារស្ដីពីឧទ្យាសហសវត្សរ៍កាកបាទក្រហមកម្ពុជាដែលបានបង្កើតឡើងកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩៩៩ និងវីដេអូឯកសារព្រះរាជសកម្មភាពហ្លួងម៉ែដើម្បីជាការរម្លឹកដឹងគុណដល់សម្ដេចព្រះរវរាជមាតា។

ក្រៅពីនោះសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិតក៏បានឱ្យសមាជិក សមាជិកា កាកបាទក្រហមកម្ពុជានាំយកទេយ្យទានថ្វាយប្រគេនដល់វត្តចំនួន ១៣ ដើម្បីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រី ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក