ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឥណ្ឌូនេស៊ីផ្ដល់អាហារូបករណ៍ដល់សិស្សទាហានកម្ពុជា និងស្នើកម្ពុជាបង្វឹកក្បាច់ល្បុកតោដល់ខ្លួន

ភ្នំពេញ៖ រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី លោក PRABOWO Subianto បានស្នើសុំការគាំទ្រពីនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ឱ្យមានការបង្វឹកក្បាច់គុណល្បុកតោដល់កីឡាករឥណ្ឌូនេស៊ី។ ការស្នើសុំនេះគឺធ្វើឡើងក្នុងពេលដែលលោក PRABOWO ជួបជាមួយសម្ដេចតេជោនារសៀលថ្ងៃពុធ ទី២២ ខែមិថុនានេះ នៅវិមានសន្ដិភាព។

ក្នុងជំនួបនោះលោក PRABOWO បានជម្រាបសម្ដេចតេជោថា ក្នុងពេលដែលធ្វើដំណើរមកកាន់កម្ពុជាលោកបានជួបជាមួយអគ្គបញ្ជាការកងទ័ពពិសេស៩១១ ដែលលោកបានសម្រេចផ្ដល់អាហារូបករណ៍ដល់សិស្សទាហានកម្ពុជាបានទៅសិក្សានៅសាលាការពារជាតិឥណ្ឌូនេស៊ីលើវិស័យពេទ្យ វិស្វកម្ម គណិតសាស្ត្រ និងវិទ្យាសាស្ត្រ ក្រៅពីនោះក៏បានចុះអនុស្សារណយោគយល់គ្នាជាមួយប្រធានគណៈកម្មការកីឡាអូឡាំពិកកម្ពុជាក្នុងការបង្ហាត់កីឡាបញ្ចសីលាដល់កម្ពុជា ហើយកម្ពុជាបង្ហាត់កីឡាល្បុកតោដល់កីឡាកររបស់ខ្លួន។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ឥណ្ឌូនេស៊ីដែលបានផ្ដល់អាហារូបករណ៍ដល់សិស្សទាហានកម្ពុជា និងបានស្វាគមន៍ការបង្ហាត់ក្បាច់គុណរវាងប្រទេសទាំងពីរផងដែរ ដោយថានេះជាវប្បធម៌នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។

កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខរវាងឥណ្ឌូនេស៊ីនិងកម្ពុជា ត្រូវបានផ្តួចផ្តើមតាំងពីទសវត្សរ៍ឆ្នាំ១៩៧០។ អនុស្សរណៈយោគយល់គ្នារវាងកងទ័ពជាតិឥណ្ឌូនេស៊ី និងកងទ័ពនៃកងយោធពលខេមរភូមិន្ទ ស្តីពីកិច្ចពិភាក្សារវាងកងទ័ពនិងកងទ័ព ត្រូវបានចុះហត្ថលេខាក្នុងប្រទេសកម្ពុជាក្នុងខែធ្នូ ឆ្នាំ២០០៧។ កងទ័ពឥណ្ឌូនេស៊ីបានបន្តផ្តល់ជំនួយបណ្តុះបណ្តាលដល់កងយោធពលខេមរភូមិន្ទ (RCAF) ជាពិសេសកងពលតូចលេខ៩១១ និងកម្លាំងសន្តិសុខរបស់នាយករដ្ឋមន្ត្រីក្នុងទម្រង់អប់រំ និងបណ្តុះបណ្តាល។ កិច្ចសហប្រតិបត្តិការរវាងកងទ័ពឥណ្ឌូនេស៊ី និង RCA បានគ្រោងនឹងចាប់ផ្តើមកិច្ចសហប្រតិបត្តិការលើវិស័យហ្វឹកហ្វឺនរវាងកងកម្លាំងពិសេសនៃកងទ័ពទាំងពីរសម្រាប់ឆ្នាំ២០២២ផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក