លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ថ្មី! មកមើលទិដ្ឋភាពមនុស្សជិត ១ម៉ឺននាក់ជួបជុំឡើងវិញដោយគ្មានពាក់ម៉ាស់ ក្នុងទីក្រុងវូហានដែលផ្ទុះកូវីដ-១៩

ចិន៖ ផ្ទាំងប៉ាណូពណ៌ក្រហមដ៏ធំមួយសម្រាប់ស្វាគមន៍សិស្សដែលបញ្ចប់ការសិក្សាចំនួនជាង ១១,០០០នាក់ក្នុងពិធីអបអរសាទរការបញ្ចប់ការសិក្សាមួយដ៏ធំសម្បើមក្នុងទីក្រុងវូហាន បន្ទាប់ពីទីក្រុងនេះត្រូវបានបិទខ្ទប់ជិតមួយឆ្នាំក្រោយពីការរកឃើញការផ្ទុះឡើងនូវវិបត្តិសកលកូវីដ-១៩។

សិស្ស-និស្សិតក្នុងឯកសណ្ឋាន និងមួកបញ្ចប់ការសិក្សាពណ៌ទឹកប៊ិច បានអង្គុយតម្រៀបគ្នាជាជួរជិតមួយម៉ឺននាក់ ដោយគ្មានវិធានការរក្សាគម្លាត ឬពាក់ម៉ាស់ការពារទាល់តែសោះក្នុងពិធីនោះ ហើយប៉ាណូដ៏ធំនោះបានសរសេរថា "ស្វាគមន៍មកកាន់ពិធីបញ្ចប់ការសិក្សាឆ្នាំ២០២០ យើងសូមជូនពរឱ្យអ្នកទាំងអស់គ្នាជួបនូវអនាគតដ៏អស្ចារ្យ"។ ក្នុងចំណោមសិស្ស ១១,០០០នាក់នោះ មាននិស្សិតបញ្ចប់ការសិក្សាកាលពីឆ្នាំ២០២០ កន្លងទៅចំនួន២,០០០នាក់ បានចូលរួមអបអរសាទរការបញ្ចប់ការសិក្សាជាមួយនិស្សិតថ្មីជាង៩,០០០នាក់ផ្សេងទៀត។

គួររំឮកថា វិបត្តិនៃវីរុសរាតត្បាតជាសកលកូវីដ-១៩ បានផ្ទុះឡើងដំបូងនៅក្នុងទីក្រុងវូហាន ដែលជាទីក្រុងធំបំផុតរបស់ខេត្តហ៊ូប៉ី (Hubei) នៅភាគកណ្តាលប្រទេសចិន ហើយក្រោយពីមានការផ្ទុះឡើងនូវវីរុសកូវីដ-១៩នេះ រដ្ឋាភិបាលចិនបានសម្រេចភ្លាមៗក្នុងការប្រកាសឱ្យទីក្រុងដែលមានប្រជាជនជាង១១លាននាក់នេះ អនុវត្តវិធានការបិទខ្ទប់មួយដ៏តឹងរ៉ឹងបំផុតអស់រយៈពេល ៧៦ថ្ងៃ។

គិតមកដល់បច្ចុប្បន្ននេះ ចិន ហាក់គ្រប់គ្រងស្ថានការ កូវីដ-១៩ បានល្អប្រសើរខ្លាំងបំផុតក្នុងប្រទេសរបស់ខ្លួន ពោលគឺកាលពីម្សិលមិញនេះ ចិនមានករណីឆ្លងថ្មីចំនួនត្រឹម ២០នាក់ប៉ុណ្ណោះ ដោយ១៨ករណីជាករណីនាំចូលពីបរទេស និង២ករណីផ្សេងទៀតរកឃើញនៅភាគខាងត្បូងខេត្តគ័ងទុង (Guangdong)៕

សូមទស្សនារូបភាពខាងក្រោម៖






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក