ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា-ឥណ្ឌាសម្ពោធនិមិត្តសញ្ញានៃខួបលើកទី៧០នៃទំនាក់ទំនងការទូត

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានចូលរួមសម្ពោធនិមិត្តសញ្ញានៃខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌា ជាមួយរដ្ឋលេខាធិការនៃក្រសួងការបរទេសឥណ្ឌា លោក រ៉ាចគូម៉ា រ៉ានចាន ស៊ីន្ស។

នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសបុកផ្លូវការរបស់លោក ប្រាក់ សុខុន បានបង្ហោះថា៖ «បន្ទាប់ពីត្រឡប់មកពីប្រទេសឥណ្ឌាវិញនាពេលថ្មីៗនេះ ខ្ញុំរីករាយដែលបានចូលរួមសម្ពោធនិមិត្តសញ្ញានៃខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌា ជាមួយឯកឧត្តមបណ្ឌិត រ៉ាចគូម៉ា រ៉ានចាន ស៊ីន្ស រដ្ឋលេខាធិការនៃក្រសួងការបរទេសឥណ្ឌា។ ប្រទេសយើងទាំងពីរមានទំនាក់ទំនងបែបវប្បធម៌ដ៏ពិសេសមួយរាប់រយឆ្នាំមកហើយ។ ជាក់ស្តែង រដ្ឋាភិបាលទាំងពីរបានខិតខំពង្រឹងចំណងមិត្តភាពនេះឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនយើង»។

កម្ពុជា-ឥណ្ឌា បានបង្កើតទំនាក់ទំនងការទូតឡើងវិញរវាងតាំងពីឆ្នាំ១៩៨១ ក្រោយពេលមានការអាក់ខានដោយសារកម្ពុជាមានការលំបាក ប៉ុន្តែឥណ្ឌាជាប្រទេសទី១ នៅលើពិភពលោក ដែលបានទទួលស្គាល់កម្ពុជា ហើយបានបង្កើតទំនាក់ទំនងការទូតជាមួយកម្ពុជា។ គិតមកដល់ឆ្នាំ២០២២ គឺជាខួបទី៧០ នៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ឥណ្ឌានៅឆ្នាំនេះផងដែរ។

ជាមួយគ្នានាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងជំនួបជាមួយ នាយករដ្ឋមន្ត្រីឥណ្ឌា លោក នរិន្ត្រា ម៉ូឌី ថា ដើម្បីប្រារព្ធខួបទី៧០ នៃទំនាក់ទំនងទ្វេភាគីនេះ ប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌា បានឯកភាពក្នុងការត្រៀមបញ្ជីសកម្មភាពធ្វើរួមគ្នា ដើម្បីអបអរសាទរនៃការបង្កើតទំនាក់ទំនងទ្វេភាគីនេះ នៅក្នុងស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជារវាងប្រជាជនទាំងពីរផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក