ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីមហាផ្ទៃជំរុញការចូលរួមគ្នាទទួលខុសត្រូវក្នុងការរបណ្ដុះនូវក្រមសីលធម៌វិជ្ជាជីវៈដល់សិស្សនិស្សិត

បាត់ដំបង: រដ្ឋមន្ត្រីមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យជាតិបាត់ដំបង នៅព្រឹកថ្ងៃអង្គារ៍ ទី២១ ខែមិថុនានេះ។ ក្នុងឱកាសនោះសម្ដេចបាន ស្នើនឹងជំរុញដល់គ្រប់ភាគីទាំងអស់ឱ្យតម្លៃ រួមគ្នាទទួលខុសត្រូវ និងរួមគ្នាប្ដេជ្ញាចិត្តធ្វើឱ្យបានក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយសមត្ថភាពសម្រាប់សង្គម។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថាគុណភាពនៃការអប់រំបណ្តុះបណ្តាល គឺជាកត្ដាអាទិភាពសំខាន់បំផុតដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាឱ្យតម្លៃ រួមគ្នាទទួលខុសត្រូវ និងរួមគ្នាប្ដេជ្ញាចិត្តធ្វើឱ្យបានក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយសមត្ថភាព មនសិការ ក្រមសីលធម៌វិជ្ជាជីវៈ ដែលអាចបំពេញការងារ បានស្របតាមតម្រូវការនៃស្ថាប័ននិយោជក ទាំងវិស័យសាធារណៈនិងវិស័យឯកជន។

សម្តេចក្រឡាហោម បានណែនាំនិងផ្ដាំផ្ញើដល់គណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង ឱ្យបន្តបំពេញភារកិច្ចរបស់ខ្លួនស្របតាមផែនការសកម្មភាពដែលបានកំណត់ ដើម្បីធ្វើកំណែទម្រង់និងជំរុញការអភិវឌ្ឍសាកលវិទ្យាល័យ ព្រមទាំងបន្តណែនាំតម្រង់ទិសដល់សាកលវិទ្យាល័យជាតិបាត់ដំបង លើការងារដឹកនាំ គ្រប់គ្រង ការងារបច្ចេកទេស និងការងារធានាគុណភាពអប់រំឱ្យស្របតាមស្ដង់ដាជាតិ និងអន្តរជាតិ ហើយត្រូវបន្តចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព ចំណេះដឹង ចំណេះធ្វើ និងសីលធម៌ល្អ ដើម្បីសម្របខ្លួននៅក្នុងសង្គមពុទ្ធិ ព្រមទាំងបន្តអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនតាមរយៈការបង្កើនកម្រិតគុណវុឌ្ឍិ ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងជំរុញការសិក្សាស្រាវជ្រាវបន្ថែមទៀត។

សម្តេចក៏បានផ្តាំផ្ញើ ណែនាំដល់និស្សិតជ័យលាភីឱ្យបន្តខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវនិងអភិវឌ្ឍខ្លួនជាប្រចាំ បន្តការរៀនសូត្រពេញមួយជីវិត លើជំនាញផ្សេងៗបន្ថែមទៀត ដើម្បីឱ្យមានសមត្ថភាពពេញលេញស្របតាមទីផ្សារការងារនិងការរីកចម្រើនរបស់ប្រទេសជាតិ ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងសិល្បៈនៃការរស់នៅក្នុងសង្គម ដែលជាសសរស្តម្ភយ៉ាងសំខាន់ចាំបាច់សម្រាប់អនាគតរបស់ក្មួយៗនិងសង្គមជាតិ។ 

សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង លោក សុខ ឃន មានប្រសាសន៍ថា គិតចាប់ពីឆ្នាំ២០០៨មក សាកលវិទ្យាល័យបានបណ្តុះបណ្តាលនិស្សិតចំនួនជាង ២០ ០០០នាក់ ដែលជាធនធានមនុស្សរបស់ជាតិក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលក្នុងនោះមាននៅក្នុងស្ថាប័នសាធារណៈ និងឯកជនប្រមាណជា ៩០%ក្នុងវិស័យសំខាន់ៗដូចជា វិស័យអប់រំ សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ជីវចម្រុះ ទេសចរណ៍ ធនាគារ បដិសណ្ឋារកិច្ច បច្ចេកវិទ្យា និងសំណង់ស៊ីវិលជាដើម ហើយនៅក្នុងឆ្នាំ២០២២នេះ សាកលវិទ្យាល័យមាននិស្សិតចំនួន ៤,៥៨៩នាក់ ស្រី ២,៧២២នាក់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក