ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កប៉ាល់ភោជនីយដ្ឋានក្នុងរឿងចុងភៅទេវតាសំដែងដោយលោកទិនហ្វីលិចចូលក្នុងសមុទ្រចិនខាងត្បូង

ហុងកុង៖ ភោជនីយដ្ឋានអណ្តែតទឹក Jumbo ដ៏ល្បីល្បាញនៃទីក្រុងហុងកុង បានក្រឡាប់លិចកាលពីថ្ងៃអាទិត្យ ទី១៩ ខែមិថុនា បន្ទាប់ពីជួបប្រទះនឹង "ស្ថានភាពមិនល្អ" នៅសមុទ្រចិនខាងត្បូង។

សហគ្រាសភោជនីយដ្ឋាន Aberdeen បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើ Twitter ថា មិនមានសមាជិកនាវិកណាម្នាក់រងរបួសនោះទេ។

ក្នុងសេចក្ដីប្រកាសនោះលើកឡើងថា៖ «នៅពេលឆ្លងកាត់កោះ Xisha ក្នុងសមុទ្រចិនខាងត្បូង កប៉ាល់បានជួបប្រទះនឹងស្ថានភាពមិនល្អ ដែលទឹកបានចូលភ្លាមៗ មុនពេលវាចាប់ផ្តើមលិច។ […] ទោះបីជាមានការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនសណ្តោងដែលទទួលខុសត្រូវក្នុងការធ្វើដំណើរដើម្បីជួយសង្គ្រោះនាវាក៏ដោយ ប៉ុន្តែជាអកុសលវាបានក្រឡាប់កាលពីថ្ងៃអាទិត្យ»។

ក្រុមហ៊ុនបានសំដែងការសោកស្ដាយចំពោះឧបទ្ទវហេតុនេះ។

កប៉ាល់ដែលស្រដៀងនឹងរាជវាំងអធិរាជចិន បានស្វាគមន៍តារាល្បីៗដូចជាម្ចាស់ក្សត្រី Elizabeth II និង Tom Cruise ជាមួយនឹងម្ហូបចិនកាតាំងតាំងពីឆ្នាំ១៩៧៦។ ភោជនីយដ្ឋានបណ្តែតទឹកនេះក៏ត្រូវបានសម្តែងល្បីល្បាញនៅក្នុងខ្សែភាពយន្តកំប្លែងឆ្នាំ១៩៩៦ របស់ Stephen Chow ដែលមានចំណងជើងថា 'The God of Cookery' ។

អ្នកស្រុកបាននិយាយលាទៅកាន់ភោជនីយដ្ឋាន Jumbo Seafood កាលពីថ្ងៃអង្គារទី១៤ ខែមិថុនា ខណៈដែលវាត្រូវបានអូសដោយទូកអូសចេញពីទីតាំងដើមដែលមានអាយុ ៤៦ឆ្នាំ។

នៅឆ្នាំ២០២០ Jumbo បានបញ្ឈប់ប្រតិបត្តិការដោយសារតែការផ្ទុះឡើងនៃមេរោគឆ្លង។ បន្ទាប់ពីមានការរឹតបន្តឹងកូវីដ-១៩ជាច្រើនខែ ក្រុមហ៊ុនមេរបស់ខ្លួនមិនអាចស្វែងរកម្ចាស់ថ្មីបានទេ ហើយខ្វះថវិកាដើម្បីថែទាំវា។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក