ហ្វីលីពីន និងជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់មួយនៅថ្ងៃចន្ទនេះ | ទេសចរមកច្រើនពេកនៅអេស្ប៉ាញធ្វើឱ្យពលរដ្ឋធ្វើបាតុកម្មដេញទៅផ្ទះវិញ | អាជ្ញាធរសង្គ្រោះស្ត្រីជនជាតិថៃម្នាក់ បន្ទាប់ពីលោតរត់គេចខ្លួនពីបន្ទប់ក្នុងសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ | ក្រសួងសុខាភិបាលរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើក្មេងស្រីអាយុ ៥ឆ្នាំម្នាក់នៅស្រុកគិរីវង្ស ខេត្តតាកែវ |

ក្រសួងធនធានទឹកជូនដំណឹងពីឥទ្ធិពលអាកាសធាតុដែលអាចមានខ្យល់កន្ត្រាក់នៅតាមបណ្ដាខេត្តមួយចំនួន

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយមឱ្យដឹងថា ចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៨ ខែមិថុនានៅកម្ពុជានឹងមានសីតុណ្ហភាពនឹងចុះមកនៅពីរង្វង់២៣ ដល់៣៧អង្សារសេ ជាមួយគ្នានេះនឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅតាមបណ្ដាខេត្តនិងរាជធានីមួយចំនួនផងដែរ។

ក្រសួងឱ្យដឹងថាករណីនេះបណ្ដាលមកពី កម្ពុជាទទួលរងនូវឥទ្ធិពលជ្រលងប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយនៅលើភាគខាងជើងប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម ជាមួយនឹងខ្យល់មូសុងនីរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។

បើតាមក្រសួងធនធានទឹក និងឧតុនិយមតំបន់សមុទ្រក្រៅពីមានស្ថានភាពដូចខាងលើហើយ រលកទឹកសមុទ្រនឹងបក់ក្នុងកម្រិតមធ្យមផងដែរ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក