លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ឧបនាយករដ្ឋមន្ត្រី គាត ឈន់ ចាប់ផ្ដើមបង្ហាញមុខជាសាធារណៈឡើងវិញ

ព្រះសីហនុ៖ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ បានបង្ហាញខ្លួនជាសាធារណចុះពិនិត្យដំណើរការអាជីវកម្ម និងការប្រព្រឹត្តិទៅរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

រូបភាពជាច្រើនសន្លឹកដែលត្រូវបានកំពង់ផែស្វយ័តក្រុងព្រះសីហនុ បង្ហោះលើហ្វេសបុកផេករបស់ខ្លួនកាលពីល្ងាចថ្ងៃច័ន្ទ ទី២០ ខែមិថុនា ម្សិលមិញ បានបង្ហាញលោក គាត ឈន់ ក្នុងទឹកមុខសប្បាយរីករាយកំពុងដឹកនាំពិនិត្យបទបង្ហាញនិងរបាយការណ៍របស់កំពង់ផែកាលពីព្រឹកម៉ោង១០ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២។

កំពង់ផែស្វយ័តក្រុងព្រះសីហនុបានសរសេរបង្ហោះថា៖ «ថ្នាក់ដឹកនាំ កសស មានកិត្តិយសទទួលស្វាគមន៍ដ៍កក់ក្តៅបំផុត និងធ្វើបទបង្ហាញជូនដល់គណៈប្រតិភូដឹកនាំដោយ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ អមដំណើរដោយ ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី អំពីដំណើរការអាជីវកម្ម និងប្រតិបត្តិការរបស់ កសស ដែលដើរតួរយ៉ាងសំខាន់ក្នុងការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា»

ឧបនាយករដ្ឋមន្ត្រី គាត ឈន់ អាយុ ៨៨ឆ្នាំ គឺជាមន្ត្រីជាន់ខ្ពស់របស់កម្ពុជាតាំងពីសម័យសង្គមរាស្ត្រនិយម និងធ្លាប់បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ២០១៣ បច្ចុប្បន្នលោកគឺជាប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងមានងារជា «កត្តិបរិរក្សបណ្ឌិត»

លោកធ្លាប់ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កោតសរសេរថាជាមនុស្សដែលមានជំនាញក្នុងការផ្ទេរចំណេះដឹងដល់អ្នកជំនាន់ក្រោយ។ រដ្ឋមន្ត្រី៣នាក់ដែលលោកបានបណ្ដុះបណ្ដាលមាន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីអប់រំ ហង់ ជួនណារ៉ុន និងរដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ អ៊ុក រ៉ាប៊ុន។

ឧបនាយករដ្ឋមន្ត្រី គាត ឈន់ កើតនៅថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៣៤ នៅស្រុកឆ្លូង ខេត្តក្រចេះ។ ក្នុងឆ្នាំ១៩៦០ លោកទទួលបានសញ្ញាបត្រវិស្វករទេពកោសល្យបរិមាណូ នៃវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកទេសនុយក្លេអ៊ែរ Saclay នៅប្រទេសបារាំង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក