ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

Ashley Young ត្រៀមចាកចេញពីអ៊ីតាលីត្រឡប់ទៅលេងនៅក្លិបអង់គ្លេសវិញ

អ៉ីតាលី៖ ក្លិបបាល់ទាត់ Burnley បានដាក់សំណើរក្នុងកិច្ចសន្យារយៈពេល ១ឆ្នាំទៅកាន់អតីតកីឡាករប្រធានក្រុមរបស់ Manchester United ដើម្បីនាំយកកីឡាកររូបនេះមកចូលរួមនៅក្នុងក្របខណ្ឌ English Premier League សាជាថ្មី។

Ashley Young បច្ចុប្បន្ននេះកំពុងសម្លឹងរកកន្លែងថ្មីសម្រាប់បន្តអាជីពរបស់ខ្លួន បន្ទាប់ពីបដិសេធមិនបន្តកិច្ចសន្យាថ្មីជាមួយ Inter Milan ក្រោយការបង្ហាញខ្លួនបាន ៣៤ប្រកួតនារដូវកាលមុន និងជាចំណែកសំខាន់សម្រាប់ការឈ្នះពានលីគកំពូលអ៉ីតាលីរបស់ Inter Milan ក្រោយខកខានគ្រងជើងឯកអស់រយៈពេល ១១ឆ្នាំ។

គ្រូបង្គោលរបស់ Burnley បច្ចុប្បន្ន លោក Sean Dyche បានបង្ហាញចំណាប់អារម្មណ៍ និងពេញចិត្តពេញថ្លើមជាខ្លាំងចំពោះវត្តមានខ្សែការពារវ័យ ៣៥ឆ្នាំរូបនេះ បន្ទាប់ពីអ្នកទាំងពីរធ្លាប់បានធ្វើការជាមួយគ្នាកន្លងមក គ្រាដែល Young ជាកីឡាកររបស់ក្លិប Watford កាលពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០០៥។

គួរបញ្ជាក់ថា Ashley Young បានចាប់ផ្តើមអាជីពបាល់ទាត់ដំបូងបង្អស់នៅឆ្នាំ ២០០៣ ជាមួយក្លិប Watford មុននឹងផ្លាស់មកកាន់ក្លិប Aston Villa នៅឆ្នាំ ២០០៧។ បន្ទាប់មកកីឡាកររូបនេះបានផ្ទេរមកកាន់ Manchester United នៅឆ្នាំ ២០១១ ជាទីដែលគេឈ្នះពានរង្វាន់លីគកំពូលអង់គ្លេស, Europa League, FA Cup និង Community Shield ជាដើម មុននឹងសម្រេចចាកចេញមកចូលរួមជាមួយក្លិបអ៉ីតាលី Inter Milan និងឈ្នះពាន Serie A រដូវកាលមុននេះតែម្តង៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក