ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថាទោះបីជាមានឧបសគ្គដោយសារជំងឺរាតត្បាតតែទំនាក់ទំនងរវាងកម្ពុជាអាល្លឺម៉ង់កាន់តែល្អ

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជាលោក Christian Berger បានលើកឡើងថាទំនាក់ទំនងកម្ពុជា-អាល្លឺម៉ង នៅតែរក្សាបានល្អប្រសើរទោះបីជាមានឧបសគ្គដោយសារជំងឺរាតត្បាតកូវីដ-១៩ក៏ដោយ។ លោកសង្ឃឹមថាទំនាក់ទំនងនេះនឹងនៅតែមានការរីកចម្រើនថែមទៀត។ លោកថ្លែងបែបនេះក្នុងពេលចូលទៅជម្រាបលានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅវិមានសន្ដិភាព ព្រឹកថ្ងៃអង្គារ៍ ទី២១ ខែមិថុនានេះ។

លោក Christian Berger បានលើកឡើងថាក្នុងរយៈពេល៣ឆ្នាំ ដែលលោកកាន់តំណែងជាឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានប្រព្រឹត្តិទៅដោយរលូន និងរក្សាបាននូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាកីរវាងប្រទេសទាំងពីរផងដែរ។ ការរីកចម្រើននៃទំនាក់ទំនងនេះជាអ្វីដែលអាល្លឺម៉ងនិងកម្ពុជាចង់បាន។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោក Christian Berger ដែលបានជួយឱ្យទំនាក់ទំនងកម្ពុជា-អាល្លឺម៉ង់កាន់តែមានការរីកចម្រើន និងបានជូនពរដល់លោកឱ្យទទួលបានជោគជ័យបន្ថែមទៀតនៅថ្ងៃអនាគត។

សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងកម្ពុជា មានទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៦៧ ទោះបីជាទំនាក់ទំនងទាំងនេះត្រូវបានរំខាននៅចន្លោះឆ្នាំ ១៩៦៩ និង១៩៩៣ក៏ដោយ។ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់បានបង្កើតទំនាក់ទំនងផ្លូវការជាមួយក្រុមប្រឹក្សាជាតិកំពូលរបស់កម្ពុជា (SNC) ក្នុងឆ្នាំ១៩៩២ និងបានប្ដូរទៅជាស្ថានបេសកកម្មកាទូតបន្ទាប់ពីការបោះឆ្នោតឆ្នាំ១៩៩៣៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក