ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

កម្ពុជាពង្រឹងចំណងកិច្ចសហការយោធាជាមួយឥណ្ឌូនេស៊ី

ភ្នំពេញ៖ រដ្ឋមន្ត្រីការពារជាតិកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់ បានទទួលជួបរដ្ឋមន្រ្តីការពារជាតិឥណ្ឌូនេស៊ី លោក PRABOWO Subianto នៅទីស្ដីការក្រសួងការពារជាតិនៅព្រឹកថ្ងៃអង្គារ៍ ទី២១ ខែមិថុនានេះ ដើម្បីរឹតចំណងសហប្រតិបត្តិការរវាងក្រសួង និងយោធាននៃប្រទេសទាំងពីរ។

លោក PRABOWO Subianto ត្រូវបានទទួលស្វាគមន៍ដោយត្រែទ័ព និងសម្ដេចពិជ័យសេនាដោយផ្ទាល់នៅក្រសួងពារជាតិ។

រដ្ឋមន្ត្រីការពារជាតិសម្ដេចពិជ័យសេនា ទៀ បាញ់ បានសរសេរនៅលើហ្វេសបុករបស់សម្ដេចថា៖ «នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម PRABOWO Subianto រដ្ឋមន្ត្រីក្រសួងការពារប្រទេសឥណ្ឌូនេស៊ី នៅកម្ពុជានាពេលនេះ នឹងពង្រឹងទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងការពារប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី ឱ្យកាន់តែប្រសើរឡើងថែមទៀត សំដៅលើកកម្ពស់ពង្រឹងសមត្ថភាពយោធា រួមមាន ការទទួលសិក្ខាកាមកម្ពុជាទៅបណ្តុះបណ្តាលនៅឥណ្ឌូនេស៊ី ការបញ្ជូនយោធាចារ្យឥណ្ឌូនេស៊ីមកបណ្តុះបណ្តាលសិក្ខាកាមនៅកម្ពុជា ការផ្លាស់ប្តូរដំណើរទស្សនកិច្ចគណៈប្រតិភូទៅវិញទៅមក ការចូលរួមលំហាត់ហ្វឹកហ្វឺនរក្សាសន្តិភាព និងការផ្តល់បរិក្ខារ សម្ភារៈយោធាជូនកងយោធពលខេមរភូមិន្ទ»។

លោក Prabowo Subianto Djojohadikusumo កើតនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៥១ គឺជាអ្នកនយោបាយ ពាណិជ្ជករឥណ្ឌូនេស៊ី និងជាអតីតឧត្តមសេនីយឯកដែលបច្ចុប្បន្នត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណរដ្ឋឥណ្ឌូនេស៊ី។ លោកត្រូវបានសារព័ត៌មាន The Diplomat ចុះផ្សាយថាគឺជាសមាជិកគណៈរដ្ឋមន្ត្រីរបស់ប្រធានាធិបតី Jokowi ដែលបានចាត់ទុកថាតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងប្រឈមនឹងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកាន់តែខ្លាំង ហើយថាការប្រកួតប្រជែងរវាងចិន និងអាមេរិកមិនមែនជាល្បែងដែលគ្មានអ្នកឈ្នះនោះទេហើយឥណ្ឌូនេស៊ីនឹងស្វែងរកភាពជាដៃគូកាន់តែខ្លាំងជាមួយប្រទេសទាំងពីរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក