ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កាកបាទក្រហមនិងអឌ្ឍចន្ទក្រហមរៀបចំមហាសន្និបាតសហព័ន្ធអន្តរជាតិលើកទី២៣ ដើម្បីពិភាក្សាលើគោលនយោបាយសំខាន់ៗ

ភ្នំពេញ៖ សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហមបានរៀបចំមហាសន្និបាតលើកទី២៣ ចាប់ពីថ្ងៃទី១៩-២៣ ខែមិថុនា ដែលនឹងពិនិត្យពិភាក្សាពីគោលនយោបាយសំខាន់ៗរួមមាន៖ គោលនយោបាយស្តីពីការប្រែប្រួលអាកាសធាតុ និងវិបត្តិបរិស្ថាន គោលនយោបាយអ្នកស្ម័គ្រចិត្ត ការអភិវឌ្ឍសមាគមជាតិ កិច្ចការពារយេនឌ័រនិងបរិយាបន្ន វិជ្ជាសង្រ្គោះបឋម គោលនយោបាយផ្សេងៗ និងសេចក្ដីសម្រេចមួយចំនួន។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់កាកបាទក្រហមកម្ពុជាបានឱ្យដឹងថា សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានចាត់តាំងគណៈប្រតិភូកាកបាទក្រហមកម្ពុជាចូលរួមប្រជុំតាមប្រព័ន្ធវីដេអូ (Zoom) មហាសន្និបាតលើកទី២៣ ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលអគ្គលេខាធិការរងទី២ លោក យូ ឡាណា ជាអ្នកតំណាង។

មហាសន្និបាតលើកទី២៣ និងពិនិត្យអនុម័តរបាយការណ៍នៃមហាសន្និបាតលើកទី២២ ឆ្នាំ២០១៩-២០២០ និងធ្វើការបោះឆ្នោតជ្រើសរើសប្រធាន ១រូប អនុប្រធានចំនួន ៤រូប និងសមាជិកក្រុមប្រឹក្សាអភិបាល ២០រូប សម្រាប់អាណត្តិបន្តរបស់សហព័ន្ធអន្តរជាតិ។

នៅក្នុងឱកាសបើកមហាសន្និបាតនេះ ប្រធានសហព័ន្ធអន្តរជាតិ លោក ហ្វ្រង់ស៊ីស្កូ រ៉ូកា បានថ្លែងបើកមហាសន្និបាតដោយផ្ដោតលើការពង្រឹងសមាគមជាតិពីថ្នាក់កណ្តាលដល់មូលដ្ឋាន ហើយលោកបានសង្កត់ធ្ងន់ពីតួនាទីរបស់សហព័ន្ធអន្តរជាតិក្នុងការលើកកម្ពស់តួនាទីប្រតិបត្តិករក្នុងមូលដ្ឋាន (Localization) ដើម្បីបំពេញការងារឆ្លើយតបមនុស្សធម៌ប្រកបដោយប្រសិទ្ធភាព និងការគាំទ្រដល់សារសំខាន់នៃការវិនិយោគនិងផ្តោតសកម្មភាពលើការងារនៅកម្រិតសហគមន៍។

លោកបានលើកឡើងថា៖ “វិបត្តិជំងឺឆ្លងរាតត្បាត បង្ហាញឱ្យពិភពលោកបានដឹង និងឃើញពីតួនាទីជាគន្លឹះរបស់ប្រតិបត្តិករនៅមូលដ្ឋានក្នុងសហគមន៍ ដូចជាអ្នកស្ម័គ្រចិត្តរបស់យើងជាដើម នៅពេលគេធ្វើសកម្មភាពឆ្លើយតបនឹងវិបត្តិនានា។ ការលើកកម្ពស់តួនាទីប្រតិបត្តិករក្នុងមូលដ្ឋាន (Localization) ឱ្យគេបំពេញការងារមនុស្សធម៌ គឺជាមធ្យោបាយតែមួយគត់ដ៏មានប្រសិទ្ធភាព ក្នុងការសង្គ្រោះអាយុជីវិត កសាងសហគម៍ប្រកបដោយសុវត្ថិភាព រឹងមាំជាងមុន និងប្រសើរជាងមុន”។

លោក រ៉ូកា បានជំរុញដល់សហគមន៍អន្តរជាតិឱ្យផ្តោតការយកចិត្តទុកដាក់ជាអាទិភាពចំពោះសាមគ្គីភាពជាសាកល ហើយត្រូវប្រែក្លាយឱ្យទៅជាសកម្មភាពជាក់ស្តែង។ ជាមួយគ្នានេះលោកបានលើកទ្បើងពីការបន្តលើកកម្ពស់យុទ្ធសាស្រ្តនៃការចូលរួមរបស់យុវជន និងការលើកកម្ពស់ការផ្សាភ្ជាប់អ្នកជំនាន់មុននិងជំនាន់ក្រោយ តាមរយៈការស្តាប់ និងផ្តល់តម្លៃដល់យុវជនបន្តវេនផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក