ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ព័ន្ធពិភពអ៉ីស្លាមវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់នាយករដ្ឋមន្ត្រីកម្ពុជាដែលរក្សាបាននូវសន្ដិសុខផ្នែកសាសនា

ភ្នំពេញ៖ អគ្គនាយកនៃអង្គការសម្ព័ន្ធពិភពអ៉ីស្លាមលោក មហាម៉ាត់ អាប់ឌុលការីម អាល់អ៉ីសា បានថ្លែងកោតសរសើរពីការដឹកនាំរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលអាចរក្សាស្ថិរភាព សន្ដិសុខសាសនាក្នុងប្រទេស ធ្វើឱ្យសាសនានានាក្នុងប្រទេសកម្ពុជារស់នៅជាមួយគ្នាដោយសុខដុមរមនីយ។ លោក មហាម៉ាត់ ថ្លែងបែបនេះក្នុងពេលជួបជាមួយសម្ដេចតេជោនៅព្រឹកថ្ងៃអង្គារ៍ ទី២១ ខែមិថុនានេះ នៅវិមានសន្ដិភាពរាជធានីភ្នំពេញ។

ជំនួយការផ្ទាល់នាយករដ្ឋមន្ត្រីគឺលោក អ៊ាង សុផល្លែត បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា លោក មហាម៉ាត់ អាប់ឌុលការីម អាល់អ៉ីសា បានចាត់ទុកប្រទេសកម្ពុជាជាប្រទេសមួយដែលលោកចាប់អាម្មណ៍ ដោយសារជាប្រទេសមួយដែលគ្មានការរើសអើងខាងសាសនា ហើយគ្រប់សាសនាទាំងអស់អាចរួមរស់ជាមួយគ្នាបានទាំងអស់។

លោកថា៖ «នេះជាតម្លៃពិតរបស់កម្ពុជាដែលជាទីគោរពដែលជាទីគំរូសម្រាប់ពិភពលោក»

លោក មហាម៉ាត់ បានសំដែងនូវការអបអរសារទរដល់កម្ពុជាដែលមាននាយករដ្ឋមន្ត្រីដែលបានដឹកនាំប្រទេសមិនឱ្យមានជម្លោះផ្នែកសាសនា។ លោកបន្ថែមថា ប្រទេសអារ៉ាប៊ីសាអូឌីតយកគំរូនៃការដឹកនាំរបស់កម្ពុជាទៅចែករំលែកនៅតាមវេទិការផ្សេងៗ និងថ្នាក់ដឹកនាំដទៃទៀតដើម្បីឱ្យបានដឹងពីរបៀបដែលកម្ពុជាបានផ្ដល់នូវសេរីភាព និងក្ដីស្រលាញ់ផ្នែកសាសនដល់មនុស្សគ្រប់រូប។

នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រទេសមួយអាចទទួលបានសុខសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍ ត្រូវមានភាពអត់អោន និងសុខុដុមនីយកម្មផ្នែកសាសនា ត្រូវធ្វើយ៉ាងណាកុំឱ្យមានភាពលំអៀង និងមិនត្រូវយកច្បាប់ ឬវិធានរដ្ឋបាលមកគ្រប់គ្រងជំនឿរបស់ប្រជាជនទេ ផ្ទុយទៅវិញត្រូវមានគោលនយោបាយ និងវិធីសាសន៍ធ្វើឱ្យមានការរីកចំរើន។

សម្ព័ន្ធពិភពលោកមូស្លីម គឺជាអង្គការអ៉ីស្លាមក្រៅរដ្ឋាភិបាលអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុង Holy City of Makkah អារ៉ាប៊ីសាអូឌីត។ វាមានគោលបំណងបង្ហាញសាសនាឥស្លាមពិត និងគោលការណ៍អត់ឱនរបស់ខ្លួន ផ្តល់ជំនួយមនុស្សធម៌ ពង្រីកស្ពាននៃការសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយទាំងអស់គ្នា ចូលរួមក្នុងការបើកចំហជាវិជ្ជមានចំពោះវប្បធម៌ និងអរិយធម៌ទាំងអស់ ដើរតាមគន្លងនៃមជ្ឈិមនិយម និងការសម្របសម្រួលដើម្បីដឹងពីសាររបស់សាសនាឥស្លាម និងបញ្ចប់ចលនាដែលនាំឲ្យមានភាពជ្រុលនិយម អំពើហិង្សា ធ្វើឱ្យពិភពលោកដែលពោរពេញទៅដោយសន្តិភាព យុត្តិធម៌ និងការរួមរស់៕ 

PHOTO: KOK KY

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក