ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោឱ្យប្រមុខការពារជាតិកម្ពុជាធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពីវៀតណាមមកកម្ពុជាវិញ

ត្បូងឃ្មុំ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឱ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ ធ្វើមាតុភូមិនិវត្តន៍អធិធាតុយុទ្ធជន ៤៩នាក់ នៅក្នុងប្រទេសវៀតណាមត្រឡប់មកកម្ពុជាវិញ។

ថ្លែងនៅក្នុង ពិធីនៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានានៅតំបន់ប្រវត្តិសាស្ត្រ យោធាតេជោកោះថ្ម X១៦ ភូមិកោះថ្ម ឃុំទន្លូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ សម្តេចបន្តថា សម្តេចមិនអាចរកក្រុមគ្រួសាររបស់យុទ្ធជនដែលបានពលីជីវិតនោះបានទេ ដែលធាតុនោះត្រូវរក្សានៅក្នុងទឹកដីវៀតណាម ដោយគួរមាតុភូមិនិវត្តន៍នៃអធិធាតុ ទាំងនោះត្រឡប់មកកាន់កម្ពុជាវិញ ដោយយកតំបន់ប្រវត្តិសាស្រ្តនេះ ធ្វើជាកន្លែងទីតាំង អធិធាតុនៃយុទ្ធជនទាំងនោះ ដើម្បីប្រគល់ដីទាំងនោះសម្រាប់ខាងវៀតណាមវិញ ហើយវៀតណាមក៏កំពុងធ្វើមាតុភូមិនិវត្តន៍នៃអធិធាតុ នៃកងទ័ពស្ម័គ្រចិត្តវៀតណាមត្រឡប់ទៅវៀណាមវិញ។

សម្តេចបន្តថា៖ «យើងក៏គួរដល់ពេលវេលាធ្វើមាតុភូមិនិវត្តន៍នៃអធិធាតុយុទ្ធជនកងទ័ព រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា កងកម្លាំងប្រដាប់អាវុធនេះ ត្រឡប់មកមាតុភូមិវិញ ហើយខ្ញុំសុំស្នើរឱ្យដាក់នៅក្នុងតំបន់ប្រវត្តិសាស្រ្តនេះ ដោយយើងមិនអាចរកក្រុមគ្រួសារឃើញ យើងដាក់នៅក្នុងតំបន់ប្រវត្តិសាស្រ្តនេះ ហើយរៀងរាល់ថ្ងៃទី២០ ខែមិថុនា យើងអាចមកគោរពគោរពវិញ្ញាណក្ខ័ន្តផង និងធ្វើការងារនៅកន្លែងនេះផងល្មមដល់ពេលដែលយើងធ្វើមាតុភូមិនិវត្តន៍ត្រឡប់មកប្រទេសរបស់យើងវិញ»

រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ជាអង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជាបង្កើតដោយសមមិត្តហេង សំរិន សមមិត្ត ជា ស៊ីម សមមិត្ត ហ៊ុន សែន និងឥស្សរជនស្នេហាជាតិជាច្រើនទៀត រួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩៕

PHOTO: KOK KY

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក