ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោជ្រើសរើសប្រថុយជីវិតឆ្លងដែនរកជំនួយពីវៀតណាមជំនួសការរង់ចាំឱ្យ ប៉ុល ពត មកសម្លាប់

ត្បូងឃ្មុំ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ១៩៧៧ ពេលដែលខ្មែរក្រហមកាន់កាប់ប្រទេស សម្តេចកំពុងនៅក្នុងការតស៊ូរំដោះប្រទេសនោះ សម្តេចមានជម្រើស៤ ដើម្បីរើសតែសម្តេចបានជ្រើស ឆ្លងដែនទៅប្រទេសវៀតណាមដើម្បីរកជំនួយទាំងប្រថុយជីវិត ជំនួសលើការសម្រេចចិត្តរង់ចាំ ប៉ុល ពត មកសម្លាប់។

ថ្លែងនៅក្នុង ពិធីនៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានានៅតំបន់ប្រវត្តិសាស្ត្រ យោធាតេជោកោះថ្ម X១៦ ភូមិកោះថ្ម ឃុំទន្លូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ សម្តេចបន្តថា ក្នងពេលនោះសម្តេចមានជម្រើស៤ ដោយជម្រើសទី១ ប្រើ ប្រាស់កម្លាំងប្រដាប់អាវុធដែលសម្តេចគ្រប់គ្រង

មួយកងវរៈសេនាធំដែលហោចបំផុតបើទោះបីកម្លាំងនេះ ក្រោយរំដោះទីក្រុងភ្នំពេញ កងវរៈសេនាធំនេះ មានជាង ២០០០នាក់ តែយើងមានការបែងចែកកម្លាំងនេះដើម្បីបង្កើតកម្លាំងថ្មី ហើយមានមួយចំនួនប៉ុលពតចាប់ទៅសម្លាប់ តែយ៉ាងហោចណាស់ខ្ញុំមានកម្លាំងប្រមាណ ១៥០០នាក់ ដើម្បីកាន់កាប់នៅស្រុកមេមត់ ស្រុកស្នួល និងតំបន់ជិតខាងផ្សេងទៀត នេះជាជម្រើសនៃការប្រើប្រាស់កម្លាំង ដើម្បីនឹងវាយគ្រប់គ្រងនៅក្នុងតំបន់នេះ តែការធ្វើរបៀបនេះជាការប្រថុយប្រថាណ។

ជម្រើសទី២ សម្តេចត្រូវឆ្លងកាត់ទៅកាន់វៀតណាម ដោយដកខ្លួនចេញនិងរៀបចំការតស៊ូសារជាថ្មីទៀត

ជម្រើសទី៣ គឺមិនធ្វើអ្វីទាំងអស់ គឺទុកឱ្យ ប៉ុល ពត ចាប់យកទៅសម្លាប់ដូចអ្នកដ៍ទៃទៀត និងជម្រើសទី៤ គឺការធ្វើអត្តឃាតខ្លួនឯងតែម្តង។

សម្តេចបានបញ្ជាក់ថា៖ «ខ្ញុំសម្រេចចិត្តនិងជ្រើសរើសយកជម្រើសទី២ គឺឆ្លងកាត់ទៅប្រទេសវៀតណាម ដើម្បីរៀបចំការតស៊ូសារជាថ្មីឡើងវិញ ព្រោះបញ្ហារនេះមិនមែនជាបញ្ហាថ្មីថ្មោង របស់កម្ពុជាទេ ក្រោយពីរដ្ឋប្រហារ ១៩៧០ សម្តេចនរោត្ត សីហនុ ក៏ធ្លាប់បានពឹងពាក់ចិន និងវៀតណាមឱ្យជួយរំដោះចេញពីរបប លន់ នល់ ផងដែរ។»

សម្តេចបានបន្តថា៖ «ខ្ញុំពិតជាមានការលំបាក ក្នុងការសម្រេចចិត្តយកជម្រើសនេះ បើទោះបីជាជម្រើសនេះជាជម្រើសដែលខ្ញុំបានជ្រើសរើស ប៉ុន្តែវាមានការលំបាកណាស់ ការចាកចេញពីមាតុភូមិ ចោលប្រពន្ធដែលមានផ្ទៃពោះ ៥ខែ មិនមែនជារឿងលេងសើច សម្រាប់យុវជនម្នាក់ដែលមានអាយុត្រឹមតែ ២៥ ឆ្នាំតែប៉ុណ្ណោះ ក៏ប៉ុន្តែការឈអោបដៃមើលទុកឱ្យ ប៉ុល ពត សម្លាប់ឬ ធ្វើអត្តឃាតមិនមែនជាជម្រើសល្អនោះទេ ទោះបីជាក្តីសង្ឃឹមតែ១% ឬក៏តិចជាងនោះ ក៏ខ្ញុំត្រូវតែធ្វើការ ធ្វើសកម្មភាពទៅតាមអ្វី ដែលបានធ្វើរួចទៅហើយនោះឯង។»

គួររំលឹកដែរថា នៅចុងឆ្នាំ១៩៧៨ វៀតណាមបានបញ្ជូនកងទ័ពស្ម័គ្រចិត្តរបស់ខ្លួនចូលរួមជាមួយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដើម្បីវាយផ្ដូលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលធ្វើឱ្យកម្ពុជាអាចធានាដល់សិទ្ធរស់រានមានជីវិតឡើងវិញដែលជាចំណុចចាប់ផ្ដើមនៃការអភិវឌ្ឍន៍ជាតិដល់សព្វថ្ងៃនេះ៕

PHOTO: ហ៊ុន យុទ្ធគុណ

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក