ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខចំពោះមរណភាពរបស់ឧបាសិកាព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ឆាយ

ភ្នំពេញ: នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ឧបាសិកាព្រឹទ្ធាចារ្យទេវនាដនិម្មិត ឯម ធាយ ដែលបានទទួល មរណភាពក្នុងជន្មាយុ៨៨ឆ្នាំ ដោយជរាពាធ នាវេលាម៉ោង០០៖២០ រំលងអាធ្រាត ថ្ងៃអង្គារ ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។

សារលិខិតរំលែកទុក្ខនេះសម្តេចបានលើកឡើងថា «ខ្ញុំ និងភរិយា មានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា ឧបាសិកាព្រឹទ្ធាចារ្យទេវនាដនិម្មិត ឯម ធាយ បានទទួលមរណភាពក្នុងជន្មាយុ៨៨ឆ្នាំ ដោយជរាពាធ នាវេលាម៉ោង០០៖២០ រំលងអាធ្រាត ថ្ងៃអង្គារ ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។

នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងភរិយា បានសម្តែងនូវការសោកស្តាយស្រណោះ អាឡោះអាល័យចំពោះការបាត់បង់ឧបាសិកាព្រឹទ្ធាចារ្យទេវនាដនិម្មិតដែលជាការបាត់បង់នូវម្ដាយ ជីដូន ប្រកបដោយព្រហ្មវិហារធម៌ មិនចេះរីងស្ងួត និងជាព្រឹទ្ធាចារ្យសិល្បការិនីដ៏ឆ្នើម ដែលជាមរតកមនុស្សរស់ដ៏មានតម្លៃបំផុតនៃរបាំព្រះរាជទ្រព្យ។

សម្តេចតេជោបានគូសបញ្ជាក់ថា ពេញមួយជីវិតរបស់ឧបាសិកាព្រឹទ្ធាចារ្យទេវនាដនិម្មិត ឯម ធាយ គឺបានលះបង់ពេលវេលាដ៏មានតម្លៃរួមចំណែកលើកស្ទួយ និងថែរក្សាសិល្បៈវប្បធម៌ដ៏រុងរឿងរបស់ជាតិ។

សម្តេចតេជោ និភរិយាបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពឧបាសិកាព្រឹទ្ធាចារ្យទេវនាដនិម្មិត ឯម ធាយ សូមឆាប់បានចាប់កំណើតកើត ក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក