ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

វៀតណាមនិងគណបក្សប្រជាជនទទួលបានយុត្តិធម៌ក្រោយតុលាការកាត់ទោសខ្មែរក្រហម

ត្បូងឃ្មុំ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការកាត់ទោសលើក្រុមមេដឹកនាំខ្មែរក្រហមគឺជាការបង្ហាញនូវភាពត្រឹមត្រូវដែលវៀតណាមលើកទ័ពមកវាយព្រោះរំលំរបបកម្ពុជាប្រជាធិបតេយ្យ។ សម្ដេចបានលើកឡើងបែបនេះនៅក្នុងខួប ៤៥ឆ្នាំនៃដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិធ្វើឡើងនៅតំបន់ X-16 ក្នុងស្រុកមេមត់ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែមិថុនានេះ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា អស់រយៈពេលជាច្រើនឆ្នាំហើយដែលប្រទេសវៀតណាម ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ត្រូវបានគេលាបពណ៌ ថាបាននាំឲ្យវៀតណាមឈ្លានពានមកលើប្រទេសកម្ពុជានិងសម្លាប់ពលរដ្ឋខ្មែរ។ ទោះយ៉ាងណាសម្ដេចតេជោថា តាមរយៈការបង្កើតនៅសាលាក្ដីខ្មែរក្រហមដើរជាសាលាក្ដីកូនកាត់ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជាខណ្ឌ បានកាត់ទោសដោយជោគជ័យទៅលើក្រុមមេដឹកនាំខ្មែរក្រហមបានបង្ហាញនូវការពិតនិងផ្ដល់នូវភាពយុត្តិធម៌ដល់ប្រទេសវៀតណាមនិងគណបក្សប្រជាជនកម្ពុជា។

សាលាក្ដីខ្មែរក្រហមបានចាប់ផ្ដើមការងាររបស់ខ្លួននៅដើមខែកុម្ភៈ ឆ្នាំ២០០៦ និងបានបញ្ចប់លើសំណុំរឿងចំនួន៤ ដែលមាន ០០១ កាត់ក្ដីលើអតីតប្រធានគុកទួលស្លែង លោក កាំង ហ្គេចអៀវ ហៅឌុច សំណុំរឿង ០០២/០១ កាត់ក្ដីលើ លោក ខៀវ សំផន និងលោក នួន ជា សំណុំរឿង ០០៤/០១ ទម្លាក់ការចោទប្រកាន់លើ អ្នកស្រី ហ៊ឹម ចែម និងសំណុំរឿង ០០៤/០២ ទម្លាក់ការចោទប្រកាន់លើ លោក អោ អាន។

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្ដីខ្មែរក្រហម គ្រោងបិទបញ្ចប់នៅចុងឆ្នាំ២០២២ខាងមុខ បន្ទាប់ពីបានប្រតិបត្តិការការងារជាង១៦ឆ្នាំ៕ 

PHOTO: ហ៊ុន យុទ្ធគុណ

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក