ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីវៀតណាមអរគុណកម្ពុជាដែលបានជួយឲ្យវៀតណាមទទួលបានឯករាជ្យ

ត្បូងឃ្មុំ៖ អាចថាជាលើកដំបូងដែលចេញពីមាត់នាយករដ្ឋមន្ត្រីវៀតណាមបានថ្លែងអរគុណមកកម្ពុជាដែលបានជួយឲ្យវៀតណាមទទួលបានឯករាជ្យនៅឆ្នាំ១៩៧៥ រហូតមកដល់បច្ចុប្បន្ន។

ថ្លែងក្នុងខួប៤៥ឆ្នាំនៃដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ នៅតំបន់កោះថ្ម ក្នុងខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មីងជីញ បានលើកឡើងពីប្រវត្តិសាស្ត្រទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជាវៀតណាមតើលោកថាជាទំនាក់ទំនងដោយផ្ដល់ប្រយោជន៍និងជួយគ្នាទៅវិញទៅមក។ លោកបានលើកឡើងអំពីការចូលរួមជួយវៀតណាមដល់កម្ពុជាក្នុងការប្រឆាំងរបបអាណានិគមបរទេសឈ្លានពាន និងការជួយពីកម្ពុជាឲ្យវៀតណាមបានឯករាជ្យរួបរួមគ្នាក្នុងឆ្នាំ១៩៧៥។

លោកក៏បានរំឮកពីការកកម្លាំង និងប្រើទឹកដីកម្ពុជាវាយផ្ដួលរលំវៀតណាមខាងត្បូងផងដែរ។

លោកថា៖ «អ្នកសេ្នហាជាតិ បដិវត្តន៍កម្ពុជា បានលះបង់សាច់ស្រស់ឈាមស្រស់ ជួយដល់ប្រជាជនវៀតណាមដែលមានទំនៀមទម្លាប់ស្មោះស្ម័គ្រ និងសេចក្ដីស្រលាញ់។ ប្រជាជនវៀតណាមតែងចង់ចាំរឿងនេះនឹងផ្ដល់ឲ្យប្រជាជនកម្ពុជានៅមនោសញ្ជេតនាដ៏ល្អប្រសើរ ដ៏ស្មោះស្ម័គ្រនឹងក្ដីស្រលាញ់»

លោកបានអរគុណដល់រដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាដែលបានជួយដលើវៀតណាមបានឯករាជ្យ និងទទួលបានការអភិវឌ្ឍន៍ដល់សព្វថ្ងៃ។

វៀតណាមបានទទួលឯករាជ្យពីបារាំងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ទោះជាយ៉ាងណាដោយឥទ្ធិពលសង្គ្រាមត្រជាក់នៅឆ្នាំ១៩៥៥ ប្រទេសបានបែកខ្ញែកជាពីរដោយវៀតណាមខាងជើងគ្រប់គ្រងបែបកុំម្មុយនីស្តតាមសហភាពសូវៀត និងខាងត្បូងគ្រប់គ្រងតាមបែបសេរីតាមបែបអាមេរិក។ ទោះជាយ៉ាងណាដោយមានការជួយពីសម្ដេចព្រះនរោត្តម សីហនុ បានដល់វៀតណាមខាងជើងឱ្យប្រើប្រាស់ទឹកដីកម្ពុជាក្នុងការប្រយុទ្ធដើម្បីបង្រួបបង្រួមជាតិនោះ បានធ្វើឱ្យកងទ័ពវៀតណាមខាងជើងវាយឈ្នះដណ្ដើមគ្រប់គ្រងវៀតណាមខាងត្បូងបានទាំងមូលមានការបង្រួបបង្រួមជាតិឡើងវិញនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥។

នៅចុងឆ្នាំ១៩៧៨ វៀតណាមបានបញ្ជូនកងទ័ពស្ម័គ្រចិត្តរបស់ខ្លួនចូលរួមជាមួយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដើម្បីវាយផ្ដូលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលធ្វើឱ្យកម្ពុជាអាចធានាដល់សិទ្ធរស់រានមានជីវិតឡើងវិញដែលជាចំណុចចាប់ផ្ដើមនៃការអភិវឌ្ឍន៍ជាតិដល់សព្វថ្ងៃនេះ៕


PHOTO: ហ៊ុន យុទ្ធគុណ


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក