ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

បិទផ្សារ ៤ កន្លែងជាបណ្តោះអាសន្ន នៅខណ្ឌពោធិ៍សែនជ័យ!

(ភ្នំពេញ)៖ អាស្រ័យដោយស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានបងប្អូនអាជីវករ និងប្រជាពលរដ្ឋបានឆ្លងជំងឺកូវីដ-១៩ ក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ដែលស្ថានភាពនេះ បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស គួរអោយព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាលទប់ស្កាត់ជាបន្ទាន់ ក្នុងនោះដែរ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី ១៩ ខែមេសា ​ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងពីការផ្អាកដំណើរការជាបណ្តោះអាសន្ន នៅផ្សារចំនួន៤ ​ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ ចាប់ពីវេលាម៉ោង សូន្យ ថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ រយៈពេល១៤ថ្ងៃ។ ផ្សារដែលត្រូវផ្អាកដំណើរការរួមមានៈ ផ្សារសេនជូរីផ្លាហ្សា ផ្សារទួលពង្រ ផ្សារឯករាជ្យ១ និង​ផ្សារត្រពាំងថ្លឹង។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក