ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កូនស្រីលោក កឹម សុខា ថាការនិយាយគ្មានការពិតរបស់ សម រង្ស៊ី ជាមូលហេតុដែលលោក កឹម សុខា មិនអាចនៅជាមួយបាន

ភ្នំពេញ៖ កូនស្រីលោក កឹម សុខា បានចាត់ទុកលោក សម រង្ស៊ី ថាជាមនុស្សគ្មានសច្ចភាព ខ្វះការទទួលខុសត្រូវ មើលងាយអ្នកគាំទ្រខ្លួន ហើយបញ្ហាទាំងនេះហើយទើបលោក កឹម សុខា មិនអាចនៅជាមួយមនុស្សដូចបុគ្គល សម រង្ស៊ី បាន។

កញ្ញា កឹម មនោវិទ្យា បានសរសេរក្នុងហ្វេសបុករបស់កញ្ញាកាលពីថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែមិថុនា ថាដោយសារលោក សម រង្សី និងក្រុមចាប់ផ្តើមមានទស្សនៈខុសពីលោក កឹម សុខា ចាប់តាំងពីលោកត្រូវបានជាប់ពន្ធនាគារមក ក្រុមលោក សម រង្ស៊ី បានដើរចេញពី លោក កឹម សុខា បន្តិចម្តងៗ រហូតដល់ជាផ្លូវការនៅថ្ងៃ២៧ វិច្ឆិកា ឆ្នាំ២០២១ ជាស្ថាពរ។

កញ្ញាបន្ថែមទៀតថា៖ «លោក សម រង្ស៊ី ខ្វះសច្ចភាព ខ្វះការទទួលខុសត្រូវ មើលងាយអ្នកគាំទ្រខ្លួន ដោយមិនទទួលថាខ្លួនជាអ្នកបោះបង់់ វាយប្រហារ ព្យាយាមកំចាត់និងដើរចេញពីលោក កឹម សុខា ដោយភាពឈ្នានិសគិតខ្លី។ យើងហ៊ានរិះគន់លោកអ្នកជាចំហរ យើងហ៊ានបង្ហាញកំហុសលោកអ្នក យើងមានសច្ចភាព យើងហ៊ាននិយាយនិងទទួលការពិត។ ការដែលលោកអ្នកគ្មានសច្ចភាពនេះហើយ ដែលធ្វើអោយយើងចែកផ្លូវគ្នាជាស្ថាពរ»

ការលើកឡើងរបស់ កញ្ញា កឹម មនោវិទ្យាជាសាធារណៈបែបនេះកើតឡើងតែ ២ថ្ងៃប៉ុណ្ណោះក្រោយលោក កឹម សុខា ប្រកាសបញ្ចប់ទំនាក់ទំនងជាមួយ សម រង្ស៊ី និងចង់ធ្វើសន្នីសិទកាសែតជាសាធារណៈបកអាក្រាតឆ្លើយតបទៅ សម រង្ស៊ី វិញផងដែរ។

ថ្លែងក្នុងអង្គសវនាការនៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៥ មិថុនា លោក កឹម សុខា បានប្រកាសថាទំនាក់ទំនងរវាងលោកនឹងលោក សម រង្ស៊ី បាន «ចប់ហើយ»។

លោកថា៖ «លោក សម រង្ស៊ី គាត់ដើរទៅណាគាត់ប្រកាសអីគាត់ធ្វើអីខ្ញុំដែលគាំទ្រទេ? គាត់ប្រកាស ៩ វិច្ឆិកា ប្រមូលកម្លាំងមកវិញដើម្បីចាប់លោកនាយករដ្ឋមន្ត្រី អំពាវនាវកងទ័ពអីខ្ញុំអត់ដែលគាំទ្រសោះ! ខ្ញុំអត់ដែលគាំទ្រសោះ ខ្ញុំសូមបញ្ជាក់ជូនមានតែហាមគ្នាខ្ញុំមិនឱ្យទៅឡូកឡំជាមួយទៀតនេះពិតហើយព្រោះខ្ញុំអត់មានសិទ្ធិនយោបាយនិយាយជាសាធារណ ដូច្នេះច្បាស់ហើយព្រោះខ្ញុំវាទ្រាំយូរហើយដោយសារតែខ្ញុំមិនអាចនិយាយជាសាធារណបាន។ នៅពេលណាដែលចៅក្រមលោកអនុញ្ញាតឱ្យខ្ញុំមានសិទ្ធិនយោបាយ ខ្ញុំនឹងបើកសន្នីសិទមួយនិយាយរឿងហ្នឹងភ្លាមតែម្ដង»៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក