ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អភិបាលខេត្តបន្ទាយមានជ័យ ថាជីវភាពជនមានពិការភាពកាន់តែប្រសើរតាមរយៈគោលនយោបាយរដ្ឋាភិបាលដែលដាក់ចេញ

បន្ទាយមានជ័យ៖ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានលើកឡើងថាតាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលបានជួយគាំទ្រដល់ជនមានពិការភាពក្រីក្រ ដែលធ្វើឱ្យជីវភាពរបស់ពួកគេកាន់តែមានភាពល្អប្រសើរ។ លោកអភិបាលខេត្តលើកឡើងបែបនេះក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីផ្តល់ប្រាក់របបគោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។

លោក អ៊ុំ រាត្រី បានបញ្ជាក់ថា៖ «ការដាក់ចេញគោលនយោបាយផ្តល់ប្រាក់របបគោលនយោបាយចំពោះជនពិការក្រីក្របានធ្វើឱ្យជីវភាពពលរដ្ឋកាន់តែប្រសើរឡើង។ នេះក៏ដោយសារតែមានការយកចិត្តទុកដាក់ខ្ពង់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានដឹកនាំប្រទេសដាក់ចេញគោលនយោបាយុទ្ធសាស្រ្តដ៏ត្រឹមត្រូវពិសេសក្នុងដំណាក់កាលដែលពិភពលោកកម្ពុជាទទួលរងគ្រោះដោយវិបត្តិកូវីដ-១៩ ពលរដ្ឋត្រឡប់មកពីប្រទេសថៃ ពលរដ្ឋក្រីក្រទទួលបានការឧបត្ថម្ភសាច់ប្រាក់សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ នេះសបញ្ជាក់ឱ្យឃើញថាទោះក្នុងកាលៈទេសៈណាក៏ដោយប្រមុខរាជរដ្ឋាភិបាលមិនទុកបងប្អូនពលរដ្ឋណាម្នាក់ចោលឡើយ»។

ទន្ទឹមនឹងនោះលោក អ៊ុំ រាត្រី ក៏បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធបន្តយកចិត្តទុកដាក់គាំទ្រជនមានពិការភាពដែលមានជីវភាពខ្វះខាតដោយមិនត្រូវមានការើសអើងជនមានពិការភាពឡើយ។

យោងតាមរបាយការណ៍ចៅសង្កាត់ទឹកថ្លា ស្ថិតិជនពិការនៅក្នុងសង្កាត់ទឹកថ្លាសរុប ៤៥៣ នាក់/ស្រី២១០ ដោយឡែក សម្រាប់ការបើកផ្តល់ប្រាក់ជូនជនពិការជំហានដំបូងមានចំនួន ១២៧នាក់ ស្រី ៦៧នាក់ លើ៦ភូមិ។ ដោយនៅទូទាំងខេត្តបន្ទាយមានជ័យ ក្រុងសិរីសោភ័ណ ក្នុងចំណោម ៩ក្រុង-ស្រុកបានអនុវត្តមុនគេសម្រាប់ការបើកផ្តល់ប្រាក់ជូនជនពិការនេះ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក