ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កូនស្រីលោក កឹម សុខា ថាបច្ចុប្បន្នឪពុកគាត់កាន់តែមានប្រជាប្រិយក្រោយបែកពី សម រង្ស៊ី

ភ្នំពេញ៖ កូនស្រីច្បងរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា បានលើកឡើងថា ប្រជាប្រិយភាពរបស់ឪពុកកញ្ញាកាន់តែកើនឡើងលើសឆ្នាំ២០០៧ ពេលដែលគណបក្សសិទ្ធិមនុស្សត្រូវបានបង្កើតទៅទៀតក្រោយដើរចេញពីសម្ព័ន្ធភាពជាមួយ សម រង្ស៊ី។

ក្នុងការសរសេរបង្ហោះលើបណ្ដាញសង្គមហ្វេសបុកកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា កញ្ញា កឹម មនោវិទ្យា ថាបច្ចុប្បន្នឪពុកកញ្ញាត្រូវបានក្លាយជាផ្ទាំងស៊ីបរបស់បក្សកាន់អំណាច និងក្រុមរបស់លោក សម រង្ស៊ី ហើយជាពិសេសទៀតក្រោយលោក កឹម សុខា ប្រកាសដើរចេញពីលោក សម រង្ស៊ី។

ទោះជាយ៉ាងណាកូនស្រីច្បងរបស់លោក កឹម សុខា បញ្ជាក់ថា៖ «អ្វីដែលពួកគេទាំងពីរក្រុមមិនយល់ខ្លួនឯងគឺយើង (ក្រុមលោក កឹម សុខា) មិនខ្លាចនឹងការប្រើវិធីដដែលៗរបស់ពួកគេទេ។ ព្រោះពី២០០៧ មកទល់ពលនេះអ្វីដែលពួកគេព្យាយាមចង់បានគឺបរាជយ័៖ លោក កឹម សុខា ថ្ងៃនេះមានប្រជាប្រិយភាពច្រើនជាងក្នុងឆ្នាំ២០០៧ លោក កឹម សុខា ថ្ងៃនេះជាមេដឹកនាំកម្ពុជាមួយដែលមានរូបភាពធំជាងក្នុងឆ្នាំ២០០៧។ ដូច្នេះយើងនឹងនៅតែបន្តភាពក្លាហាន និងហ៊ាននិយាយការពិតទោះជាទស្សនៈនោះប៉ះក្រុម សម រង្សី ឬក្រុមកាន់អំណាច។ ភាសាសាម្មញ្ញយើងតតាំងទាំងពីរ។ យល់?»

ការលើកឡើងរបស់ កញ្ញា កឹម មនោវិទ្យាជាសាធារណៈបែបនេះកើតឡើងតែ ២ថ្ងៃប៉ុណ្ណោះក្រោយលោក កឹម សុខា ប្រកាសបញ្ចប់ទំនាក់ទំនងជាមួយ សម រង្ស៊ី និងចង់ធ្វើសន្នីសិទកាសែតជាសាធារណៈបកអាក្រាតឆ្លើយតបទៅ សម រង្ស៊ី វិញផងដែរ។

ថ្លែងក្នុងអង្គសវនាការនៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៥ មិថុនា លោក កឹម សុខា បានប្រកាសថាទំនាក់ទំនងរវាងលោកនឹងលោក សម រង្ស៊ី បាន «ចប់ហើយ»។

លោកថា៖ «លោក សម រង្ស៊ី គាត់ដើរទៅណាគាត់ប្រកាសអីគាត់ធ្វើអីខ្ញុំដែលគាំទ្រទេ? គាត់ប្រកាស ៩ វិច្ឆិកា ប្រមូលកម្លាំងមកវិញដើម្បីចាប់លោកនាយករដ្ឋមន្ត្រី អំពាវនាវកងទ័ពអីខ្ញុំអត់ដែលគាំទ្រសោះ! ខ្ញុំអត់ដែលគាំទ្រសោះ ខ្ញុំសូមបញ្ជាក់ជូនមានតែហាមគ្នាខ្ញុំមិនឱ្យទៅឡូកឡំជាមួយទៀតនេះពិតហើយព្រោះខ្ញុំអត់មានសិទ្ធិនយោបាយនិយាយជាសាធារណ ដូច្នេះច្បាស់ហើយព្រោះខ្ញុំវាទ្រាំយូរហើយដោយសារតែខ្ញុំមិនអាចនិយាយជាសាធារណបាន។ នៅពេលណាដែលចៅក្រមលោកអនុញ្ញាតឱ្យខ្ញុំមានសិទ្ធិនយោបាយ ខ្ញុំនឹងបើកសន្នីសិទមួយនិយាយរឿងហ្នឹងភ្លាមតែម្ដង»

ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ២០១២ គណបក្សសមរង្ស៊ី ដែលដឹកនាំដោយលោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សដែលដឹកនាំដោយលោក កឹម សុខា បានច្របាច់បញ្ជូលគ្នាបង្កើតជាគណបក្សសង្គ្រោះជាតិដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសសមាជិកសភាឆ្នាំ២០១៣។

ទោះជាយ៉ាងណាក្រោយពីលោក កឹម សុខា ត្រូវចាប់ខ្លួន ហើយគណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយតុលាការកំពូល សម្ព័ន្ធភាពនៃគណបក្សបានបែកបាក់ជាច្រើននិងបានបង្កើតជាគណបក្សជាបន្តបន្ទាប់ដើម្បីចូលរួមក្នុងការបោះឆ្នោតខាងមុខ ខណៈគណបក្សដើមគឺគណបក្សភ្លើងទៀន (អតីតបក្សសមរង្ស៊ី) បានចូលរួមការបោះឆ្នោតឡើងវិញផងដែរ។

លោក កឹម សុខា ក៏ធ្លាប់បានប្រកាសផ្ដាច់ទំនាក់ទំនងជាមួយលោក សម រង្ស៊ី ម្ដងរួចមកហើយផងដែរនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយបានសរសេរនៅលើហ្វេសបុកផេកលោកដោយស្នើដល់លោក សម រង្ស៊ី នឹងបក្ខពួកឈប់យកឈ្មោះ និងរូបថតរបស់លោកទៅប្រើប្រាស់ភ្ជាប់ជាមួយសកម្មភាពមហិច្ឆិតានយោបាយរបស់ខ្លួន ដែលធ្វើឲ្យសាធារណមតិជាតិ និងអន្តរជាតិមានការភ័ន្តច្រឡំ។ លោកបញ្ជាក់ផងដែរថា លោកមិនពាក់ព័ន្ធ និង មិនទទួលខុសត្រូវចំពោះសកម្មភាពរបស់លោក សម រង្ស៊ី និងក្រុមនោះឡើយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក