ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានអនុម័តអនុញ្ញាតដល់ក្រុមហ៊ុន GTV MOTOR បង្កើតរោងចក្រតម្លើងរថយន្ត នៅភូមិអង្ក្រង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលអាចផ្ដល់ការងារដល់ពលរដ្ឋចំនួន ៧៣៨នាក់។
រោងចក្រតម្លើងរថយន្នេះមានតម្លៃប្រមាណ ១៥,៦លានដុល្លាអាមេរិក។
ការអនុញ្ញាតដល់ក្រុមហ៊ុនតម្លើងរថយន្តថ្មីនេះគឺតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីក្រុមហ៊ុន Ford បានបង្កើតសង្វាក់ផលិតកម្មរថយន្តរបស់ខ្លួនជាផ្លូវការនៅកម្ពុជា។
ជាមួយគ្នានឹងការអនុញ្ញាតឱ្យបង្កើតរោងចក្រតម្លើងរថយន្តនេះ CDC ក៏អនុញ្ញាតគម្រោងឱ្យក្រុមផលិតសំបកកំប៉ុង ថង់ប្លាស្ទិច កែច្នៃដើមឬស្សី ផលិតគ្រឿងសង្ហារឹម និងរោងចក្រផលិតសម្លៀកបំពាក់ចំនួន ៥ទៀតផងដែរដែលមានតម្លៃជាង៦០លានដុល្លារ និងផ្ដល់ការងារបានជាង២ពាន់កន្លែង៕