ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋាភិបាលត្រៀមអបអរខួបលើកទី៤៥នៃទិវាចងចាំដំណើរឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត

ត្បូងឃ្នុំ៖ រដ្ឋមន្ត្រីការពារជាតិសម្ដេចពិជ័យសេនា ទៀ បាញ់ បានដឹកនាំគណៈប្រតិភូចុះពិនិត្យទីតាំងប្រវត្តិសាស្ត្រកោះថ្ម នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២២។ ការចុះពិនិត្យនេះគឺដើម្បីត្រៀមរៀបចំពិធីអបអរសាទរខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។

តំបន់ប្រវត្តិសាស្ត្រកោះថ្ម X-16 ដែលរដ្ឋមន្ត្រីការពារជាតិ សម្ដេចពិជ័យសេនា ទៀ បាញ់ ចុះពិនិត្យនោះមានរូបសំណាក់ព្រះអង្គគោកធ្លក អគារមិត្តភាពកម្ពុជា-វៀតណាម សារមន្ទីរតេជោកោះថ្ម ទីតាំងវេទិកា ស្រះទឹកស្តេចនាគមហាជ័យ ទីលានចុះចតឧត្ថម្ភាគចក្រ តារាងទីលានបាល់ទាត់ ដាំកូនឈើនិងផ្កាលម្អ ដាក់ភ្លើងបំភ្លឺផ្លូវ កសាងផ្លូវកៅស៊ូជាដើម។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានសរសេរនៅលើហ្វេសបុករបស់សម្ដេចថា៖ «នៅព្រឹកនេះ ខ្ញុំដឹកនាំគណៈកម្មការអន្តរក្រសួង ក្រុមការងារ និងសមត្ថកិច្ចពាក់ព័ន្ធចុះត្រួតពិនិត្យការងារត្រៀមរៀបចំពិធីអបអរសាទរខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16 នៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ»។

តាមការគ្រោងទុកនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងធ្វើដំណើរទៅពិនិត្យទីតាំងប្រវត្តិសាស្ត្រនេះនៅថ្ងៃទី២០ ខែមិថុនា ខាងមុខ ដោយមានជំនួបជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មីញជីង និងថ្លែងសុន្ទរកថានៅទីនោះផងដែរ។

បន្ទាយកោះថ្ម នៅឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ) គឺជាទីកន្លែងនៃការកកើតខ្មែរក្រហម ក៏ដូចជាកន្លែងដែលសម្ដេចតេជោចាប់ផ្ដើមដំបូងបង្អស់នៃដំណើរឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ផងដែរ។

ដោយមើលឃើញការលំបាក និងភាពរងគ្រោះរបស់ពលរដ្ឋខ្មែរដោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន បានសម្រេចចិត្តយកជិវិតធ្វើដើមទុនដើម្បីរត់ទៅប្រទេសវៀតណាមកែនកម្លាំងដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតបានសម្រេចនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ដំណើរផ្សងព្រេងដ៏គ្រោះថ្នាក់នេះត្រូវបានចងក្រងជាភាពយន្តឯកសារមួយដែលមានចំណងជើងថា «ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក