ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចលើកឡើងពីក្ដីបារម្ភនៃអត្រាពិការភាពដោយសារជំងឺរ៉ាំរ៉ៃដែលនឹងអាចកើនឡើងនៅប៉ុន្មានឆ្នាំខាងមុខ

កំពង់ចាម៖ រដ្ឋលេខាធិការ និងជាអគ្គលេខាក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានលើកឡើងពីក្ដីបារម្ភនៃអត្រាពិការភាពដោយសារជំងឺរ៉ាំរ៉ៃផ្សេងៗដែលនឹងក្លាយជាបញ្ហានៅថ្ងៃខាងមុខ ដែលទាមទារឱ្យមានការយកចិត្តទុកនិងចូលរួមផ្សព្វផ្សាយបង្ការឱ្យបានច្រើន។ លោកថ្លែងបែបនេះក្នុងពិធីបើកសន្និបាតលើកទី២ សមាគមជនមានពិការភាពហង់សិននៅកម្ពុជា ថ្ងៃសុក្រ ទី១៧ ខែមិថុនានេះ នៅខេត្តកំពង់ចាម។

ក្នុងនាមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច វង សូត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានថ្លែងថារដ្ឋាភិបាលកម្ពុជាជានិច្ចកាលតែងតែបានយកចិត្តទុកដាក់គិតគូរដល់ជនពិការគ្រប់ប្រភេទ និងបានទទួលស្គាល់សេចក្តីថ្លៃថ្នូរ តម្លៃ កិត្តិយស និងសិទ្ធិស្មើគ្នារបស់ជនពិការគ្រប់រូប ដែលជាគ្រឹះនៃសេរីភាព យុត្តិធម៌ និងសន្តិភាព ស្របតាមអនុសញ្ញាស្តីពីសិទ្ធិជនពិការហើយទទួលស្គាល់ថា ពិការភាពគឺជាទស្សនទានដែលមានការវិវឌ្ឍន៍។ ជាមួយគ្នានឹងការទទួលស្គាល់ រដ្ឋាភិបាលក៏បានខិតខំព្យាយាមធ្វើយ៉ាងណាកុំឱ្យពលរដ្ឋធ្លាក់ទៅក្នុងភាពពិការផងដែរ តាមរយៈការរៀបចំច្បាប់ ផែនការ សកម្មភាពផ្សេងៗ។

លោកបន្ថែមថា ពិការភាពក្រៅពីមានពីកំណើតក៏អាចបណ្ដាលមកពីមូលហេតុជាច្រើនដូចជា ដោយសារមីន គ្រោះថ្នាក់ចរាចរ គ្រោះថ្នាក់ការងារ និងដោយជំងឺជាច្រើនទៀត ដូចជាជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងបច្ចុប្បន្នការទទួលទានអាហារដែលមិនសមស្របក៏អាចជាមូលហេតុឈានទៅរកពិការភាពប្រសិនបើមិនបានការពារឬចៀសវាងបាន។ លោកបានបង្ហាញនូវក្ដីបារម្ភពីអត្រាពិការភាពដោយសារជំងឺរ៉ាំរ៉ៃដែលអាចកើតមានច្រើននៅប៉ុន្មានឆ្នាំខាងមុខ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះ។

លោកថា៖ «ប៉ុន្មានឆ្នាំខាងមុខនេះបញ្ហាពិការភាពនឹងក្លាយជាក្តីបារម្ភកាន់តែធំធេងដោយសារអត្រាពិការភាពកាន់តែកើនឡើងដែលបណ្តាលមកពីជំងឺរ៉ាំរ៉ៃផ្សេងៗដូចជា ទឹកនោមផ្អែម ជំងឺមហារីក ជំងឺសរសៃឈាមបេះដូង ដាច់សរសៃឈាមក្នុងខួរក្បាលជាដើម។ កត្តានេះទាមទាឱ្យយើងទាំងអស់គ្នាត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការស្វែងរកដំណោះស្រាយនានាជាបន្ទាន់នានារួមទាំងការលើកកម្ពស់សុខុមាលភាពសង្គម ការស្តារលទ្ធភាពពលកម្មកាយសម្បទា និងសតិបញ្ញា ការផ្តល់វ៉ាក់សាំងការពារជំងឺនានា និងការអប់រំផ្សេព្វផ្សាយអំពីគ្រោះថ្នាក់ដែលនាំឱ្យពិការជាដើម»

ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី បានឱ្យ EAC News ដឹងថាតាមការអង្កេតរបស់លោកប្រជាជនខ្មែរជាច្រើនបច្ចុប្បន្នកំពុង និងប្រឈមនឹងជំងឺទាំងលើសឈាម និងទឹកនោមផ្អែមដែលទាមទារការថែទាំខ្ពស់កុំឱ្យជំងឺវិវត្តន៍កាន់តែខ្លាំងដែលអាចបណ្ដាលឱ្យពួកគេពិការ។ លោកថាអ្នកជំងឺរាំរ៉ៃទាំងនេះប្រឈមនឹងការដាច់សរសៃឈាមខួរក្បាល ពិការមួយចំហៀងខ្លួន ពិការដៃ ឬជើងជាដើម។

លោកបានជំរុញដល់ពលរដ្ឋកាត់បន្ថយអាហារណាដែលផ្អាប់ ឬផ្អែមខ្លាំង ជាមួយគ្នានោះត្រូវធ្វើលំហាត់ប្រាណជាទៀងទាត់។ ជាមួយគ្នានេះលើស្នើដល់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ចុះត្រួតពិនិត្យឱ្យបានជាប់លាប់ និងតឹងរឹងលើផលិតផលទាំងឡាយណាដែលមានសារធាតុគីមី និងត្រូវបង្កើនការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសប្រសិនជាអាចត្រូវដាក់បញ្ចូលការអប់រំផ្នែកសុខភាពទាក់ទងនឹងជំងឺទាំងនេះក្នុងកម្មវិធីសិក្សារបស់រដ្ឋ។

លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី៖ «រឿងនេះត្រូវផ្សព្វផ្សាយ។ បើសិនជាអាចបញ្ចូលបានក្នុងកម្មវិធីសិក្សាអប់រំបានកាន់តែប្រសើរ ដើម្បីឱ្យក្មេងៗគាត់ដឹងកុំឱ្យគាត់ចូលចិត្តចំណីអាហារកញ្ចប់ច្រើនពេកព្រោះនៅពេលដែលអាហារដាក់ថង់គេផ្អាប់ បានន័យថាគេបញ្ចូលគីមីហើយដើម្បីឱ្យផលិតផលគេទុកបានយូរ»

លោករដ្ឋលេខាធិការ ឯម ច័ន្ទមករា បានលើកឡើងថាបញ្ហាពិការភាពគឺការងារពហុវិស័យ ដែលទាមទារដល់អ្នកពាក់ព័ន្ធទាំងអស់ចូលរួមទាំងអស់គ្នាដើម្បីចូលរួមដោះស្រាយ។ សព្វថ្ងៃជនពិការត្រូវការចាំបាច់ឱ្យមានការសម្របសម្រួលទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការសិក្សាអបរំ ការព្យាបាល ស្តារលទ្ធភាពពលកម្ម ការផ្តល់ឱកាសការងារ ការផ្តល់ប្រាក់គោលនយោបាយឧបត្ថម្ភជាដើមដែលជាចំណែកមួយនៃការលើកកម្ពស់សិទ្ធិជនពិការ។

បើតាមលោក ឯម ច័ន្ទមករា បច្ចុប្បន្ននៅកម្ពុជាមានជនពិការប្រមាណជាង ៦៩ម៉ឺននាក់ ស្មើនិង ៤.៩%នៃប្រជាជនសរុប។

បញ្ហានៃជំងឺរ៉ាំរ៉ៃត្រូវបានដាក់បញ្ចូលក្នុងការគំរាមកំហែងក្នុងផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាពឆ្នាំ២០១៩-២០២៣ផងដែរ។

ចំណុចទី៣ នៃសេចក្ដីផ្ដើមផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាពឆ្នាំ២០១៩-២០២៣ បានបង្ហាញថាអាចទប់ស្កាត់មូលហេតុចម្បងៗដែលនាំឱ្យមានពិការភាពបានតាមរយៈការបង្កើនការយល់ដឹងពីគ្រោះថ្នាក់នៃយុទ្ធភណ្ឌមិនទាន់ផ្ទុះសល់ពីសង្គ្រាម ការផ្ដល់អាហាររូបបត្ថម្ភបានគ្រប់គ្រាន់ ការអប់រំច្បាប់ចរាចរណ៍ ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍ ការបង្កើនការយល់ដឹងពីសុវត្ថិភាពគ្រោះថ្នាក់ការងារ ការថែរក្សាសុខភាពក្នុងពេលស្ត្រីមានគភ៌និងក្រោយសម្រាលកូនត្រូវបានអនុវត្តយ៉ាងសកម្មក្នុងយុទ្ធសាស្ត្របង្ការពិការភាព៕

PHOTO: EAC NEWS


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក