លោក កែ គឹមយ៉ាន ជំរុញឱ្យមានចលនាប្រឡងប្រណាំងដាំដើមឈើនៅក្នុងខេត្តបន្ទាយមានជ័យ | លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន ត្រូវស្វែងយល់លើយុទ្ធសាស្រ្តស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វបរិស្ថានកម្ពុជានិងសកល | លោក ហែម វណ្ណឌី បន្តចុះទស្សនកិច្ចរោងចក្រ | នាយករដ្ឋមន្ត្រីកម្ពុជាពិភាក្សាការងារជាមួយសមាគមសិល្បករខ្មែរ |

ស៊ុ សំអឿន ក្លាយជាបុគ្គលទី៣លាន ដែលបានទទួលវ៉ាក់សាំងកូវីដ១៩នៅកម្ពុជា

ភ្នំពេញ: នាយករដ្ឋមន្ត្រីនៃកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសបុគ្គលទី៣លានដែលទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩នៅកម្ពុជានៅថ្ងៃ១៤ ខែមិថុនា ២០២១នេះ គឺលោកស្រី ស៊ុ សំអឿន អាយុ ៤៨ឆ្នាំ ជាស្ត្រីមេម៉ាយរស់នៅមន្ទីរពេទ្យជ័យជំនះខេត្តកណ្តាល ដែលនឹងទទួលបានរង្វាន់លើកទឹកចិត្តចំនួនទឹកប្រាក់១០លានរៀលទៀត។

"សូមប្អូនស្រី ស៊ុ សំអឿន ទទួលយករង្វាន់ពី លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចលើការចាក់វ៉ាក់សាំង។" នេះគឺជាការប្រកាសលើទំព័រហ្វេសបុកផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

គួរបញ្ជាក់ផងដែលថា កម្ពុជាបានចាប់ផ្តើមចាក់វ៉ាក់សាំងថ្ងៃ១០ ខែកុម្ភៈ ២០២១ ដែលម្ជុលទី១បានទៅលោក ហ៊ុន ម៉ាណែត។ នៅថ្ងៃ១១ ខែមេសា ឆ្នាំ២០២១ កម្ពុជាបានរកឃើញមនុស្សទី១លាន ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩គឺលោក ប៉ាន់ សុវណ្ណរិទ្ធិ,  មនុស្សទី២លាន ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺ កញ្ញា ទិត ចិន្តា, និងមនុស្សទី៣លាន ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺលោកស្រី ស៊ុ សំអឿន ដែលបានទទួលបានរង្វាន់១០លានរៀលពីសម្តេចតេជោ ហ៊ុន សែន។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ដែរថា "ក្នុងយុទ្ធសាស្ត្រពន្លត់ភ្លើងល្អជាងអង្គុយបក់ផ្សែង យើងគ្មានជម្រើសណាអោយល្អជាងការខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាជនយើងនោះទេ។ ការឆ្លងក្នុងសហគមន៍ម្តងហើយម្តងទៀតនៅស្ទើរគ្រប់ប្រទេសតម្រូវអោយយើងខិតខំរកវិធីទប់ស្កាត់ការឆ្លងនិងការបាត់បង់ជីវិតប្រជាជនយើងតាមរយៈការចាក់វ៉ាក់សាំង។"

នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោបានបន្ថែមទៀតថា ក្នុងចំណោមប្រជាជនទាំងចាស់ទាំងក្មេង១៦លាននាក់ មានប្រជាជនដែលមានអាយុ១៨ឆ្នាំឡើងដែលនឹងត្រូវចាក់វ៉ាក់សាំងតែ១០លាននាក់ប៉ុណ្ណោះដែលថ្ងៃនេះយើងចាក់បាន៣លាននាក់ស្មើនឹង៣០ភាគរយរួចទៅហើយ។ ការចាក់វ៉ាក់សាំងនេះយើងក៏បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រផ្ការីក គឺចាក់ពីក្នុងចេញក្រៅ គឺចាក់នៅរាជធានីភ្នំពេញដែលមានមនុស្សរស់នៅកុះករជាមុនបន្ទាប់ទៅនឹងចេញទៅបណ្តាខេត្តទៅតាមលំដាប់អាទិភាព។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាជនកម្ពុជាថា "សូមកុំបារម្ភ រាជរដ្ឋាភិបាលនឹងចាក់ជូនគ្រប់ៗគ្នាគ្រាន់តែមុននិងក្រោយប៉ុណ្ណោះ"៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក