ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សោកនាដកម្មប្រជៀតគ្នាយកអាំងប៉ាវនៅភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង៦នាក់ទៀតរងរបួស មុនថ្ងៃចូលឆ្នាំចិន | UPDATE: ចំនួនអ្នកស្លាប់ពីការប្រជ្រៀតយកអាំងប៉ាវ កើនឡើងដល់៤នាក់ ខណៈអ្នកស្លាប់នឹងទទួលថវិកាម្នាក់១៥លានរៀល និងអ្នករបួស ៤លានរៀល | ទស្សនាការផ្សាយផ្ទាល់៖ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន |

រដ្ឋបាលខេត្តប៉ៃលិនចាត់វិធានការក្តៅទៅលើអ្នកជីកកកាយនិងរំលោភដីភ្នំយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន

ប៉ៃលិន៖ អភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ ចុះបញ្ជាកម្លាំងហាមឃាត់គ្រឿងចក្រដែលបានជីកកកាយដីចំណីភ្នំនៅចំណុចភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ម្សិលមិញ ក្រោយពិនិត្យឃើញសកម្មភាពមិនប្រក្រតីជាច្រើនកំពុងតើឡើងនៅតំបន់ដីព្រៃភ្នំធម្មជាតិ។

ក្នុងរយៈពេលមួយសប្ដាហ៍នេះរដ្ឋបាលខេត្តប៉ៃលិនបានចុះហាមឃាត់ជាបន្តបន្ទាប់នូវសកម្មភាពជីកកកាយដីភ្នំ ដែលតាមការសង្កេតគឺជនខិលខូចទាំងនោះធ្វើការរុករានដីព្រៃពិសេសគឺភ្នំដើម្បីឲ្យភ្នំទាំងនោះក្លាយជាដីទួលឬដំបូករួចឃុបឃិតជាមួយមន្ត្រីសុរិយោដីចេញប្លង់កម្មសិទ្ធឯកជនដែលធ្វើឲ្យដីព្រៃនិងភ្នំជាធនធានត្រូវបាត់បង់មួយថ្ងៃបន្តិតៗស្ទើរតែអស់ទាំងស្រុងទៅហើយ។

ដោយឃើញសកម្មភាពនេះ អភិបាលខេត្តលោកស្រី បាន ស្រីមុំ បានប្រកាសព្រមានថាបើពួកគេមិនបញ្ឈប់សកម្មភាពរំលោភបំពានដីចំណីភ្នំនិងដីព្រៃឈើដែលជាកម្មសិទ្ធិរដ្ឋបើទេរដ្ឋបាលខេត្តនឹងចាប់ផ្ដើមអនុវត្តន៍វិធានការច្បាប់ប្រឆាំងនឹងអ្នកទាំងនោះតែម្ដង៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក